ពីនារីបម្រើការងារលើយន្តហោះធម្មតា ពុះពាររៀនក្លាយជាអ្នកបើកយន្តហោះស្ត្រីខ្មែរទី១ ជាប្រវត្តិសាស្ត្រ

គោលដៅមនុស្សម្នាក់ៗខុសគ្នាៗ ដោយពេលខ្លះយើងគិតថាការងារមួយដែលមនុស្សណាម្នាក់កំពុងធ្វើគឺជាក្តីស្រម៉ៃរបស់យើង តែសម្រាប់គេវាអាចនឹងលើសពីនេះ ។ ជាក់ស្តែង កញ្ញា ចិន្តា គឺជានារីម្នាក់ដែលមានមហិចតាយ៉ាងធំ ដែលកញ្ញាបានផ្លាស់ប្តូរប្តូរខ្លួនពីនារីអាកាសចរណ៍ម្នាក់ មកជានារីអាកាសយាននិកខ្មែរទី១ យ៉ាងល្បីល្បាញ ។

ចិន្តា ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក​ ​បដិសណ្ឋារ​កិច្ច​ ​និង​ទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកអ្នកបម្រើការលើយន្តហោះបានតាមបំណង ។ ប៉ុន្តែកញ្ញាមិនបានបញ្ចប់ក្តីស្រមៃក្នុងការក្លាយជាអ្នកបើកយន្តហោះមួយរូបឡើយ រហូតដល់សម្រេចចិត្តបន្ត​ការ​ហ្វឹកហាត់​ជា​ពី​ឡុ​ត​នៅ​ឯក្រៅ​ប្រទេស ។ ប្រមាណជា៤ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង កញ្ញាក៏ទទួលបានជោគជ័យ ។

ក្នុងនោះដែរមិត្តភក្តិរបស់ចិន្តា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកឈ្មោះ Sreymom Kong រម្លឹកអនុស្សាវរីយ៍ និង​ អបអរសាទរមិត្តរួមការងារខ្លួន ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថាចិន្តា ដូរី ក្នុងរូបភាពនេះ បានរម្លឹកខ្ញុំនៅពេលដែលបងបានបង្រៀនខ្ញុំឱ្យឆុងកាហ្វេ ។

ហើយឥឡូវនេះ រំលងបាន៤ឆ្នាំ បងអាចបើកយន្តហោះបាន ។ ខ្ញុំពិតជាមានមោទកភាពចំពោះបងណាស់ ហើយពេលនេះខ្ញុំចង់ឱ្យបងបង្រៀនខ្ញុំឱ្យបើកយន្តហោះដូចគ្នា ។ នារីនារីអាកាសយាននិកខ្មែរទី១។

Leave a Reply