អ្នកសៀមរាបស្គាល់គាត់អត់ គាត់នៅម្ដុំឃ្យូងយូ? លើកទី១ហើយ ដែល សុវត្ថិឌី ធារីកា បានជួប គាត់ដាក់ប៉ុន្មានម៉ាត់នេះ សើចផ្អើលគេ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ កាលពីឆ្នាំ ២០១៥។ ទោះ ធារីកា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏តារារូបនេះ នៅតែមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។


ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ សុវត្ថិឌី ធារីកា បានជួបបងស្រីម្នាក់ ដែលជាអ្នកលក់ដូរតាមម៉ូតូ។ អ្នកលក់ម្នាក់នេះ ប្រហែលជាអ្នកនៅខេត្តសៀមរាបភាគច្រើនស្គាល់គាត់ហើយ នូវពាក្យកំប្លុកកំប្លែង និយាយចាក់ទឹកមិនលិច ធ្វើឲ្យគ្រប់គ្នាសើចចុកពោះ។


ធារីកា បានបង្ហោះវីដេអូពីសកម្មភាព បងស្រីរូបនេះរៀបរាប់ពីបង្អែមរបស់ខ្លួន ហើយបញ្ជាក់បន្ថែមថា “អ្នកសៀមរាបស្គាល់គាត់អត់ គាត់នៅម្ដុំឃ្យូងយូ លើកទី១ ជួបគាត់ សំខាន់ត្រៀបខ្មៅ វីតតាមីនC ឆ្ងាញ់ត្រង់ថា សុវត្ថិឌី ធារីកាមែនមុខចឹងទេពីមុន !”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply