តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត

​អាចនិយាយបានថា ជាភ័ព្វសំណាងបំផុត ដែលតារាស្រីថៃទាំងនេះ មានសម្រស់ស្រស់ស្អាតខ្លាំង ចរិយាសម្បត្តិល្អ មានទេពកោសល្យដ៏អស្ចារ្យផ្នែកសម្ដែង ព្រមជាមួយនឹងចំណេះដឹងខ្ពង់ខ្ពស់ទៀត ។ អ្នកគាំទ្រជាច្រើន ដែលនិយមគាំទ្រ តារាថៃ តែងតែចង់ដឹង ពីរឿងរ៉ាវឯកជនមួយចំនួនរបស់ Idol ក្នុងចិត្តរបស់ពួកគេ ។ ថ្ងៃនេះ យើងសូមបង្ហាញជូន តារាសម្ដែងថៃ ៧ ដួង ដែលរៀនចប់ជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យល្បីៗ ៖​

១) តារា​សម្ដែង Pancake Khemanit បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ Ram KhamHaeng ។

២) តារា​សម្ដែង Bella Ranee បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សារព័ត៌មាន​ និង​គមនាគមន៍ ពី​សាកលវិទ្យាល័យ​Thammasat ។

៣) Toey Jarinporn រៀន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សង្គម​សាស្ត្រ​ និង​ មនុស្ស​សាស្ត្រ ។

៤) Prang​ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ ផ្នែក​ Tourism​ and​ Hospitality​ Management​ ពី​ International college,​ Mahidol University ។​

៥) Chompoo​ បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ ជំនាញ​ភាសា​អង់គ្លេស​ Bachelor of Arts​ ពី​ Rangsit University ។​

៦) Taew​ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ ជំនាញ​ស្ថាបត្យកម្ម​ ពី​សកលវិទ្យាល័យ​ជូឡាឡុងកន ។​

៧) Mew​ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក Fashion Design​ ពី​សកលវិទ្យាល័យ​ Srinakharinwirot​ University​ ។

Leave a Reply