ក្រោយស្ពាយងារជាជំទាវ អតីតតារាកំប្លែង ស្រីអយ ស្អាតប្លែក….

ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ បានលេចមុខជាថ្មីម្តងទៀតក្រោយបាត់មុខជាច្រើនឆ្នាំក្នុងអាជីពកំប្លែង តែពេលនេះអតីតតារាកំប្លែងរូបនេះក៏មានងារជាជំទាវ និង មានរូបសម្រស់ស្អាតប្លែកស្ទើរចំណាំមិនបាន ។

បើទោះបីមិនបានចាប់អាជីពជាតារាកំប្លែងដូចមុនក៏ពិតមែន តែអតីតតារាកំប្លែងរូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ ហើយពេលខ្លះអតីតតារាកំប្លែង ស្រីអយ ក៏បានបង្ហាញមុខនៅក្នុងការងារសង្គមផងដែរ ។

ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ ក៏បានលេចមុខនៅក្នុងការលក់ផលិតផលតាមអនឡាញទៀតផង តែអ្វីដែលចាប់អារម្មណ៍ក្រោយស្ពាយងារជាជំទាវគេកត់សម្គាល់ឃើញអតីតតារាកំប្លែងរូបនេះមានសម្រស់ស្រស់ស្អាតប្លែក ខុសច្រើនពីមុនរហូតដល់អ្នកខ្លះស្ទើរចំណាំមិនបានទៀតផង ។

ក្នុងនោះក៏មានការសរសើរពីឆ្អឹងអណ្តែតរបស់អតីតតារាកំប្លែង ស្រីអយ ដែលបានក្លាយជំទាវ និង រស់នៅយ៉ាងហ៊ឺហាក្រោយបាត់មុខពីអាជីពកំប្លែងជាច្រើនឆ្នាំ ។ បើគិតមកដល់ពេលនេះគេសង្កេតឃើញតារាស្រីៗជាច្រើនដួងបានក្លាយជាជំទាវ និង រស់នៅយ៉ាងមានក្តីសុខលើគំនរទ្រព្យសម្បត្តិ តែក៏មានតារាខ្លះបានរបូតងារពីជំទាវបែបនេះដែរ ៕

Leave a Reply