កន្លងមកមហាជនបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើចំណងស្នេហ៍របស់អ្នកសិល្បៈថាស្រឡាញ់គ្នាត្រឹមមួយឆាវដូចភ្លើងចំបើង មិនជាប់លាប់ដូចអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈឡើយ ព្រោះជារឿយៗ គេសង្កេតឃើញអ្នកសិល្បៈច្រើនគូមកហើយបានចែកផ្លូវគ្នាវិញបន្ទាប់ពីរៀបការផ្អើលគេផ្អើលឯង ។
យ៉ាងណាមិញ ទោះបីជាចំណងស្នេហ៍លើកទី ១ របស់ពួកគេមិនសូវសមប្រកបក្ដី ប៉ុន្ដែសិល្បការិនីចំនួន ៦ ដួងនេះ បែរជាទទួលបានសុភមង្គលយ៉ាងពេញទំហឹងក្នុងចំណងអាពាហ៍ពិពាហ៍លើកទី ២ របស់ពួកគេ ហើយមកទល់បច្ចុប្បន្នតារាស្រីទាំងនេះ ក៏កំពុងទទួលបានការកោតសរសើរខ្លាំងពីសំណាក់មហាជនទៅលើចំណងស្នេហ៍ក្រោយរបស់ពួកគេផងដែរ ។
តារាស្រីទាំង ៦ ដួង កំពុងរីករាយនឹងជីវិតគ្រួសារជាមួយគូស្វាមីក្រោយរបស់ខ្លួន ដោយបានឆ្លងកាត់អាពាហ៍ពិពាហ៍ផ្អើលអស់អ្នកសិល្បៈ រួមមាន ៖
១- គង់ សុជាតិ និង ស្វាមីលោក ជា វិបុល
២- ខាត់ សុឃីម និង ស្វាមីលោក អ៊ិន សុបញ្ញា
៣- កាតុ និង ស្វាមី នាយខ្យង
៤- ខៀវ សានសាណា និង ស្វាមីជនជាតិបរទេស
៥- អម្ពរ ទេវី និង ស្វាមី
៦- តារាកំប្លែង ខ្ញុង និង ស្វាមី នាយ កៃដ
