ធ្វើជំនួញនៅខ្មែរមិនប៉ុន្មានផង គឹម លីហ្សា ទិញផ្ទះវីឡានៅខាងផ្លូវជាតិលេខ 6A មួយប៉ុនណាណី កំពុងសាងសង់

ក្រោយពីបានទៅរស់នៅប្រទេសអូស្រ្តាលីមិនបានប៉ុន្មានផង គឹម លីហ្សា ក៏បានត្រលប់មកធ្វើជំនួញនៅស្រុកខ្មែរ ដែលពេលនេះកំពុងទទួលបានជោគជ័យគួរសម ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ គឹម លីហ្សា ក៏បានបង្ហាញផ្ទះវីឡាស្ថិតក្នុងការសាងសង់មិនទាន់រួចរាល់មួយប៉ុនណាណីផងដែរ ។


មិនចាញ់តារាល្បីៗរួមជំនាន់ប៉ុន្មានឡើយ ពេលនេះ គឹម លីហ្សា បានបង្ហាញនូវរូបភាពរបស់នាងទៅមើលផ្ទះកំពុងសាងសង់ ដោយនាងអះអាងថា «ថ្ងៃនេះទំនេរបានមួយថ្ងៃមកមេីលផ្ទះ ទិញយូរហេីយមិនដែរបានមកមេីលសោះ» ។ បើតាមកដឹងផ្ទះវីឡានេះនាងទិញនៅវីឡាអ័រគីដេដែលមានទីតាំងនៅផ្លូវជាតិលេខ ៦អា ហើយតម្លៃក៏ខ្ពស់គួរសមដែរ ។ មានការលើកឡើងថាមិនធម្មតាទេទើបហក់ចូលប្រឡូកក្នុងអាជីពលក់ផលិតផលតែមួយរយៈខ្លីសោះ គឹម លីហ្សា ជោគជ័យជាខ្លាំង ។ ដោយសារហេតុនេះហើយទើបនាងមិនត្រលប់ទៅរស់នៅអូស្ត្រាលីវិញ ។

ពេលនេះដែរទាំង គឹម លីហ្សា និង ស្វាមីរួមទាំងកូនៗទាំងពីរកំពុងរស់នៅស្រុកខ្មែរនៅឡើយ ។ គឹម លីហ្សា មិនទាន់បង្ហើបថាពេលណានាងនឹងត្រលប់ទៅប្រទេសអូស្រា្តលីវិញនោះទេ ។ សព្វថ្ងៃនេះដែរអតីតតារាចម្រៀងរូបនេះកំពុងតែពង្រីកជំនួញរបស់ខ្លួនបន្ថែមទៀត ៕

Leave a Reply