ជំងឺបាក់ទឹកចិត្តគួរឲ្យខ្លាចណាស់! សូមចូលរួមរំលែកទុក្ខ ឱសថបណ្ឌិតម្នាក់ ស្លាប់ដោយបន្សល់ទុកសារមួយចុងក្រោយ…

ការបង្ហោះរបស់ផេកហ្វេសប៊ុកឈ្មោះ Medical news for Cambodia​ បានរៀបរាប់ឲ្យដឹងថា៖« ទើបតែបានឆាតលេងជាមួយគ្នាមិនគួរណា សេងលី ឯងទៅលឿនយ៉ាងនេះសោះ ពេលលឺដំណឹងនេះ ខ្ញុំពិតជាសោកស្តាយមិត្តណាស់ ហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ទោះបីយើងមិនបានរៀនថ្នាក់ជាមួយគ្នា ប៉ុន្តែយើងជាមិត្តរួមជំនាន់ជាមួយគ្នា

សូមវិញ្ញាណក្ខ័ន្ធអ្នកទៅកាន់សុគតិភពផងគោលបំណងរបស់គាត់គឺចែកចាយចំណេះដឹងដែលគាត់មានទៅនិស្សិតឱសថសាស្ត្រដើម្បីអោយវិស័យសុខាភិបាលមានភាពរីកចម្រើនពេលនេះគាត់ទៅបានសុខហើយ។សាកសពគាត់នឹងធ្វើការបូជា នៅថ្ងៃអាទិត្យ ទី21 មិថុនា,វត្ត ឫស្សីសាញ់ ចំការដូង» RIPឱសថបណ្ឌិត_ខេង_សេងលី។

ជម្ងឺធ្លាក់ទឹកចិត្តគឺជា ឃា ត ក រស្ងៀមស្ងាត់!សូមបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់គាត់គឺបណ្ដាលមកពីជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ ដែលធ្វើឲ្យគាត់សម្រេចចិត្តជ្រើសរើសផ្លូវធ្វើបែបនេះបើតាមគណនេយ្យហ្វេសបុករបស់ លោក ជាលើកចុងក្រោយរបស់គាត់ដែលសរសេរជាភាសាអង់គ្លេសសូមបកប្រែជាភាសាខ្មែរ៖«ប្រសិនជាខ្ញុំស្លាប់ថ្ងៃនឹង ពួកយើងគឺមិនអាចជួបគ្នាម្ដងទៀតទេ តើមាននរណាម្នាក់នឹកខ្ញុំទេ»៕

Leave a Reply