រសាត់ឆ្ងាយពីសិល្បៈជាង ១០ ឆ្នាំ ហេង ប៊ុនលាភ ប្រែប្រួលសម្រស់ តែរូបរាងនៅសង្ហាខ្លាំង

លោក ហេង ប៊ុនលាភ ធ្លាប់ជាតារាចម្រៀង និង សម្តែងមានឈ្មោះល្បីល្បាញខ្លាំងក្នុងពិភពសិល្បៈខ្មែរកាលពីជា ១០ មុន ដោយលោកតែងទទួលបានការគាំទ្រស្ទើរមិនគួរឱ្យជឿគ្រប់ការសម្តែង ទាំងក្នុងរឿងដុំ និង រឿងភាគនានា ដោយកាលណោះដៃគូសម្តែងដ៏ស័ក្តិសមរបស់លោកត្រូវបានគេស្គាល់ថាជាអ្នក ដាញ់ ម៉ូល្លីកា រួមនឹងតារាស្រីមួយចំនួនទៀត ។


ភាពល្បីល្បាញរបស់លោក ហេង ប៊ុនលាភ កាលណោះក៏បានមួយផ្នែកធំមកពីមាត់ដ៏ស្រស់សង្ហា និង រូបរាងខ្ពស់ស្រឡះ ព្រមទាំងស្នាមញញឹមដ៏ស្រស់ប៉ប្រិមរបស់លោកផងដែរ ដែលតាមរយៈនេះធ្វើឱ្យលោកកៀងគរបានប្រជាប្រិយភាពយ៉ាងច្រើនពីស្រទាប់មហាជន ពិសេសអ្នកគាំទ្រនារីបានលង់នឹងភាពសង្ហារបស់លោកមិនស្ទើរទេ ។


អ្វីដែលគួរឱ្យកត់សម្គាល់នោះ កំពុងប្រឡូក្នុងអាជីពសុខៗ ស្រាប់តែគេលែងបានឃើញវត្តមានរបស់លោក ហេង ប៊ុនលាភ ទៀតក្នុងសិល្បៈ ដោយស្ងាត់ឈឹងទាំងការសម្តែង និង ការឡើងឆាកច្រៀងតាមការប្រគំតន្ត្រីលើកញ្ចក់ទូរទស្សន៍នានា ។


តាមព័ត៌មាននោះការបាត់មុខរបស់តារាសម្តែងប្រុសរូបនេះពីសិល្បៈ ដោយសារអាជីពសិល្បៈរបស់លោកបានធ្លាក់ចុះខ្លាំង ធ្វើឱ្យលោកសម្រេចចិត្តងាកទៅសាងជីវិតគ្រួសារមួយ និង រហូតមកដល់ពេលនេះ លោកកំពុងរស់នៅយ៉ាងមានសុភមង្គមជាមួយគ្រួសារតាមបែបសាមញ្ញបំផុត ។


យ៉ាងណាមិញ បើទោះបីលោក ហេង ប៊ុនលាភ បានឃ្លាតរសាតឆ្ងាយពីសិល្បៈអស់មួយរយៈជាង ១០ ក្តី ប៉ុន្តែមានអ្នកគាំទ្ររបស់លោកនៅតែចង់ដឹងចង់ឮពីជីវិតរស់នៅឯកជនប្រចាំថ្ងៃរបស់លោកដដែល ។ ពិតណាស់លោក ហេង ប៊ុនលាប សព្វថ្ងៃកំពុងប្រើជីវិតជាអ្នកស្រុកស្រែចំការជាមួយគ្រួសារនៅតាមខេត្ត ហើយលោកក៏មន្រ្តីបម្រើការងារក្នុងជួររាជការមួយផងដែរ ។


និយាយពីរូបសម្បត្តិរបស់អតីតតារាសម្តែងប្រុសរូបនេះវិញ ទោះបីលោកស្ថិតក្នុងភាពជាសាមញ្ញជន ជាអ្នកស្រុកស្រែចំការ សម្រស់ប្រែខ្មៅស្រអាប់ជាងមុនក្តី ប៉ុន្តែលោកនៅតែរក្សាបាននៅរាងកាយមាំមួន និង ស្រស់សង្ហាខ្លាំងដដែល ពោលគឺមិនចាញ់កាលពីអតីតកាលប៉ុន្មានឡើយ ៕

Leave a Reply