ហុងកុង៖ អ្នកដែលនិយម គាំទ្រភាពយន្តភាគរបស់ហុងកុងប្រាកដជា ធ្លាប់បានស្គាល់រួចមកហើយ ពីតារាសម្តែងប្រុស ដ៏ល្បីឈ្មោះRon Ngដែលកន្លងមកធ្លាប់ លេចលឺពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា របស់លោកជាមួយអ្នកក្រៅរង្វង់សិល្បៈ ជាហូរហែរផងដែរ។
ក៏ប៉ុន្តែ បើទោះបីជាបែបនេះពិតមែន តែរហូតមកទល់ពេលបច្ចុប្បន្នតារាប្រុសរូបនេះ ក៏នៅតែSingle មិនទាន់រកឃើញ មនុស្សស្រីដែលសាកសមអាចធ្វើឲ្យលោកសម្រេចចិត្ត ដឹកដៃចូលរោងការ នៅឡើយនោះទេ។ ពោលគឺRon Ng មិនទាន់មានគម្រោងថា ចង់រៀបការនៅឡើយនោះទេ បើទោះបីជា ឈានចូលដល់វ័យ៤១ឆ្នាំ ទៅហើយយ៉ាងណាក៏ដោយ។
បន្ថែមពីនេះ Ron Ng ក៏ធ្លាប់បានបង្ហើបពីចិត្ត អ្នកម្តាយរបស់លោកបែបនេះផងដែរថា៖ បញ្ហាគឺថារាល់ថ្ងៃ ខ្ញុំត្រូវបានអ្នកម៉ាក់ជម្រុញឱ្យខ្ញុំ រៀបការហើយបង្កើតកូន ឲ្យបានឆាប់ៗ ។ គាត់លើកឡើងថា គាត់មិនអាចរងចាំ អត់ធ្មត់បានយូរទៀតនោះទេ ហើយគាត់ចង់បាន ចៅពរនៅក្នុងរយៈពេល ដ៏ខ្លីបំផុត។ ក៏ប៉ន្តែក្នុងពេលដែលមាន មេរោគ រាលដាល ពាសពេញទីកន្លែង ខ្ញុំមិនអាចសូម្បីតែ ដើរចេញនៅតាមផ្លូវ ម៉ិចនឹងអាចទៅស្គាល់ មនុស្សស្រីណាបានទៅ។ ម្យ៉ាងវិញទៀត ខ្ញុំក៏រវល់ការងារ គ្មានពេលគ្រប់គ្រាន់នឹងទៅស្គាល់ ឬទាក់ទងនឹងនរណាម្នាក់ឡើយ។
គួរឲ្យដឹងផងដែរថា តារាសម្តែងប្រុសRon Ng កើតនៅឆ្នាំ ១៩៧៩ បានបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍TVB នៅអំឡុងឆ្នាំ២០០០។ លោកធ្លាប់បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍តាមរយៈ ការបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្ត ដ៏ពេញនិយមជាច្រើនដូចជា៖ Triumph In The Skies II Flying Tiger ព្រមទាំងខ្សែភាពយន្តល្បី ជាច្រើនទៀតផងដែរ៕
