ជួយស៊ែរយកតែបុណ្យផង ឲ្យលោកពូបានដឹង! បងស្រីអូន ចិត្តធម៏ ប្រកាសផ្តល់រទេះជូនលោកពូនិងជូនថវិការខ្លះ ដើម្បីជាដើមទុនសម្រាប់ឲ្យលោកពូរកស៊ី…

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មាន​ការចែករំលែកយ៉ាងច្រើន ពីជីវិតរបស់លោកពូពិការម្នាក់ ប្រើក្តាដាក់កង់ និងប្រើដៃសម្រាប់រុញ ដោលទៅមុខ ដើម្បីរកប្រាក់ យកមកចិញ្ចឹមជីវិត រស់កំដរជីវិតដែលនៅសេសសល់មួយនេះ។


ជីវិតដ៏កម្សត់មួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ​ដោយបានរៀបរាប់ថា « គួរឲ្យ​អាណិត​គាត់ណាស់គ្មាន​រទេះរុញ​ជិះមានតែក្តាដាក់កង់កាត់ក្តៅព្រោះតែក្រពះ(ក្រោម​មេឃ​តែមួយតែវាសាខុសគ្នា)បេីមាន​ បងប្អូនណាបាន​ឧបត្ថម្ភ​រ​ទះអង្គុយមួយមិនដឹងថាគាត់សប្បាយចិត្តយ៉ាងមិចទេ »។


បន្ទាប់ពីមានការចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកនាង​ស្រីអូន បានបង្ហាញអារម្មណ៍ពិតអាណិតដល់លោកពូ ព្រមទាំងបានបង្ហោះសារថា “ពុទ្ធោអ្នកណាមិនអាណិត តស៊ូណាស់លោកពូ🙏🏻 ខ្ញុំចង់ផ្ដល់រទេះជូនគាត់និងថវិការខ្លះដេីម្បីអោយគាត់មានដេីមទុនរកសុី🙏🏻 ឃេីញគាត់មិនលេីកដៃសុំគេទេសុខចិត្តដាក់ជញ្ជីងថ្លឹងគីឡូដេីម្បីបានប្រាក់ចិញ្ចឹមជីវិត🙏🏻”។

Leave a Reply