ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាងសួស វីហ្សាបានបង្កើតChallenge មួយដោយបង្ហាញពីប្រទេស ដែលខ្លួននិងស្វាមី ធ្លាប់បានទៅកម្សាន្តរួមគ្នាក្នុងនោះដែរក៏បានធ្វើឲ្យ អ្នកគាំទ្រមានការលាន់មាត់សរសើរពី សម្ព័ន្ធភាពស្នេហារបស់អ្នកទាំងពីរជាខ្លាំងផងដែរ។
តាមរយៈរូបដែល តារាចម្រៀងស្រីរូបនេះបានបង្ហោះនោះ គេឃើញថាមានប្រទេសជាច្រើនដែលអ្នកនាងនិងស្វាមី ធ្លាប់បានទៅសាងអនុស្សាវរីយ៍ជាមួយនឹងគ្នាក្នុងនោះរួមមាន ដូចជា៖ ប្រទេសបារាំង ស្វីស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ ម៉ូណាកូ និងប្រទេសជាច្រើន ជាង១០ប្រទេសផ្សេងទៀត។
គួររម្លឹកផងដែរថា អ្នកទាំងពីរ បានសម្រេចចិត្ត ចូលរោងការជាមួយនឹងគ្នា កាលពីឆ្នាំ២០១៩ ហើយក្នុងពេលបច្ចុប្បន្ន តារាចម្រៀងសួស វីហ្សា និងស្វាមីដែលតារាសម្តែង Tommy ក៏កំពុងតែទទួលបានកាដូ កូនដំបូងរបស់ពួកគេ នៅក្នុងផ្ទៃចំនួន៥ខែ ហើយផងដែរ៕