គ្រាន់តែ ទេព បូព្រឹក្ស កាត់សក់ខ្លីសោះ ងួន ចាន់ដេវីដ ហ៊ានគំរាមដល់ម្លឹង (មានវីដេអូ)

រយៈពេលជាច្រើនឆ្នាំហើយចំណងស្នេហ៍របស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីដ កាន់តែផ្អែមល្ហែម និង យល់ចិត្តគ្នាកាន់តែខ្លាំងឡើង ។ តារាវ័យក្មេងទាំងពីររូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រសរសើរពីទំនាក់ទំនងយូរអង្វែងរបស់ពួកគេផងដែរ ។

ធ្លាប់តែឮពោលពាក្យផ្អែមល្ហែមទៅកាន់មិត្តស្រី តែកាលពីយប់ថ្ងៃទី ១៦ មិថុនា កន្លងទៅនេះ ជី ដេវីដ បានបង្ហោះវីដេអូមួយរបស់ ទេព បូព្រឹក្ស និង ប្រើពាក្យមួយឃ្លាហាក់ចង់គំរាមគូរស្នេហ៍ថា «គេកាត់សក់ខ្លីហើយផ្ញើមកអួត! ស្អែកទៅកាត់ដែរ កោរត្រងោលលាបសក់តែម្តង»

តាមការពិតទៅពាក្យគំរាមនោះ គឺជាពាក្យលេងសើចបន្តិច និង ហាក់អន់ចិត្តបន្តិចរបស់ ជី ដេវីដ ដែលដូចជាមានអារម្មណ៍ស្តាយសក់របស់ទេព បូព្រឹក្ស នៅពេលដែលកាត់ខ្លីអស់ ក៏ព្រោះតែនៅក្នុងសារមួយនោះលោកបានដាក់ emoji សោកសៅផងដែរ ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply