មកមើលព្រៃព្រឹក្សាតាមផ្លូវទៅអង្គរ នារដូវធ្លាក់ភ្លៀងលាស់បៃតងខ្ចី ពិតជាស្អាតខ្លាំងដូចផ្ទាំងគំនូរ

រដូវវស្សាបានចូលមកដល់ មេឃក៏ចាប់ផ្ដើមស្រោចស្រពផែនពសធាបណ្ដាលឱ្យរុក្ខជាតិ ព្រៃព្រឹក្សាចាប់ផ្ដើមលាស់ត្រួយខ្ចីយ៉ាងស្រស់បំព្រង ។ ក្រឡេកមកមើលទិដ្ឋភាពនាតំបន់ដ៏អច្ឆរិយលើដែនដីខេត្តសៀមរាបឯណេះវិញ កំពុងបង្អួតសម្រស់ទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យត្រជាក់ភ្នែក គយគន់ព្រៃព្រឹក្សាខៀវខ្ចី ចោលម្លប់ត្រឈឹងត្រឈៃ នាំឱ្យចិត្តសប្បាយរីករាយពេកក្រៃ ។


ប្រសិនបើប្រិយមិត្តបានទៅជិះកង់ នៅតាមផ្លូវទៅប្រាសាទអង្គរ និងប្រាសាទផ្សេងៗទៀតនារដូវវស្សានេះ ពិតជាមិនខកបំណងឡើយ ។ សូមប្រិយមិត្តទៅទស្សនាកម្រងរូបភាពដ៏ស្រស់ត្រកាលខាងក្រោមនេះ៖ ទាំងអស់គ្នា៖

Leave a Reply