ភ្នំពេញ ៖ ប្រិយមិត្តបានដឹងរួចមកហើយ មួយរយៈចុងក្រោយនេះ មានបុគ្គលស្ថិតក្នុងរង្វង់សិល្បៈ និងក្រៅរង្វង់សិល្បៈមួយចំនួន បានហៅហៅមនុស្សភ្លេចកំណើតរបស់ខ្លួនថា ជាសត្វក្រពើ ជាសត្វអាសិរពិសជាដើម រហូតផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ។
ងាកមកមើលតារាចម្រៀងវ័យក្មេង លៀង ចាន់ឡា ធ្លាប់ទទួលបានការអាណិតអាសូរពីមហាជនឯណោះវិញ នាងបានបង្ហាញជំហររបស់ខ្លួនថា មិនភ្លេចកំណើតថា ខ្លួន កើតចេញពីណានោះទេ ហើយក៏មិនមែនជាសត្វក្រពើនោះដែរ ខ្លួនលៀង ចាន់ឡា នៅតែជា ចាន់ឡាពីមុនដដែល។
លៀង ចាន់ឡា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីៗនេះថា «ស ខ្មៅ ជាពណ៌ដែលស្រលាញ់បំផុត តែចិត្តវិញគឺពណ៌ស រស់នៅជីវិតបែបសាមញ្ញ គ្មានភាពស៊ីវិល័យ តែពេលនេះសុំធ្វើខ្លួនសាជាថ្មីរស់នៅលើវិថីសិល្បៈ មិនចូលចិត្តភាពអាត្មានិយម ចាន់ឡានៅតែជាចាន់ឡាជាផ្កាឈូកដុសចេញពីភក់ជាក្របីស្រុកស្រែតែខ្ញុំមិនមែនក្រពើ ខ្ញុំមិនដែលភ្លេចគុណនាក់ដែលជួយខ្ញុំទេ»។
ក្រោយពីមានការបង្ហោះខ្លឹមសារអមដោយរូបភាពបែបនេះ អ្នកគាំទ្រនាង ជាច្រើន បានធ្វើការសរសើរពីរូបសម្រស់ និងធ្វើការគាំទ្រចំពោះការលើកឡើងរបស់នាងផងដែរ ដោយថា «ពិតមែនហើយអូនកុំដូចបងសុខាក្រពើ»៕
