ចិត្តថ្លើម អីក៏ខ្មៅម្លេះ ! អ្នកនាង ចន ច័ន្ទលក្ខិណា ហួសចិត្តអតិតក្មួយថ្លៃ ដែលពង្រាត់កូនមិនអោយជួបមុខ ឪពុកជាលើកចុងក្រោយ …

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រីច្បាស់ជាបានជ្រាបហើយថា ចន ច័ន្ទលក្ខិណា កំពុងតែជួបទុក្ខធំព្រោះនាងបានបាត់បង់ក្មួយប្រុសម្នាក់ ក្មួយប្រុសរបស់នាងត្រូវបានគេស្គាល់ថា ឈ្មោះថា ឈិន បូរី ដែលជាម្ចាស់លក់គ្រឿងសំណង់ឈិន បូរី ត្រូវជាក្មួយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគាំង​បេះដូង ។


យ៉ាងណាមិញនៅមុននេះបន្តិចអ្នកនាងក៏បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ នាងពង្រាត់ពង្រាស់ឪពុកកូនគេមិនអោយជួបគ្នាសូម្បីតែថ្ងៃចុងក្រោយមុនរូបកាយក្មួយប្រុសខ្ញុំចូលទៅនៅក្រោមធរណី សូមអោយនាងទទួលយកផលកម្មដែលនាងសាងមកលើក្មួយខ្ញុំទៅចុះ ។


នាងពិតជាស្រីសាហា វដែលខ្ញុំនឹកស្មានមិនដល់ កន្លងមកពេលនាងចូលក្នុងគ្រួសារខ្ញុំគឺខ្ញុំជាអ្នកគាំទ្រនិងតែងកាន់ជើងនាងគ្រប់ពេលក្នុងនាមនាងជាក្មួយថ្លៃ ហើយខ្ញុំតែងជួយដោះស្រាយបញ្ហាអោយនាង ស្តាប់នាងនិយាយដើមអាក្រក់ពីក្មួយៗខ្ញុំផ្សេងៗទៀតដែលនាងមិនពេញចិត្ត ហើយតែងលើកទឹកចិត្តនាងគ្រប់ពេល មិនថារឿងផ្ទាល់ខ្លួន ឬ ការពិភាក្សាការរកសុីរបស់នាងនោះទេ

តែពេលនេះនាងជាមនុស្សអាក្រក់បំផុតសំរាប់ខ្ញុំ បើនាងបែកគ្នាហើយស្អប់ក្មួយខ្ញុំក៏គួរនាងមានខួរក្បាលនឹកឃើញពីទង្វើល្អរបស់ខ្ញុំដែលខំជួយផ្ចុងផ្តើមនិងសម្របសម្រួលស្នេហាលើកដំបូងរបស់នាងដែលមានចម្រូងចម្រាសរវាងបងស្រីខ្ញុំនិងឪពុកម្តាយនាង ព្រោះខ្ញុំគិតថាក្មួយប្រុសខ្ញុំគេស្រលាញ់នាងដូច្នេះខ្ញុំបំពេញសេចក្តីស្នេហាអោយនាងនិងក្មួយខ្ញុំបានសមរៀបការដូចបំណង ។ ចិត្តដែលខ្ញុំស្រលាញ់នាងពេលនាងចូលមកធ្វើជាក្មួយថ្លៃខ្ញុំដែលនាងធ្លាប់ពោលពាក្យថាគោរពស្រលាញ់អុីជាងគេ តែនាងពិតជាធ្វើអោយខ្ញុំនឹកស្មានមិនដល់ពីចរិតរបស់នាង ៕

Leave a Reply