នាយពាក់មី ឆេះដុំទាំងយប់ រហូតដល់បោះសម្តីថា កុំចង់បានផលប្រយោជន៏ ធ្វើរឿងថោកទាបចឹងអី…

តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី នៅយប់ថ្ងៃទី២០ ខែមិថុនា បានចេញវីដេអូមួយទាំងយប់ ក្រោយពីមានជនខិលខូចមួយចំនួន បានបន្លំបង្កើតផេកហ្វេសបុកដាក់ឈ្មោះលោក ហើយយកវីដេអូចាស់របស់លោក មកធ្វើការLiveឡើងវិញ ធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំ។

នាយពាក់មី បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានជនខិលខូច បានយកវីដេអូចាស់របស់ខ្លួនតាំងពីឆ្នាំទៅ មកLive ផ្សាយផ្ទាល់សាថ្មី រឿងចាប់រង្វាន់លុយ៩០០ដុល្លារ ដោយឲ្យខមមិនលេខទូរស័ព្ទ និងធ្វើការស៊ែរ ដែលធ្វើឲ្យមានការយល់ច្រឡំមកលើរូបលោក។ លោកបានបញ្ជាក់ថាផេកហ្វេសបុកលោកមានតែមួយទេឈ្មោះថា “Chem Chanra ចែម ចាន់រ៉ា” ដែលមានអ្នកLikeជិតដល់១លាននាក់។

នាយពាក់មី បន្ថែមធ្ងន់ៗថា លោកដែលបន្លំបង្កើតផេកដាក់ឈ្មោះលោក សូមអាសូរទ្រូងម្ចាស់គេផង ប្រើខួរក្បាលមកពិចារណា កុំកេងចំណេញពេក យកវីដេអូចាស់គេ មកLive ចាប់រង្វាន់លុយ៩០០ដុល្លារ អ្នកអត់ដឹងជេររូបលោកងាប់ និងសំណូមពរបងប្អូនកុំឲ្យចាញ់បោកខិលខូចឲ្យសោះ។

ដើម្បីជៀសវាងកុំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រឡំ លោកពាក់មី បានចេញវីដេអូបកស្រាយទាំងយប់ ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា៖ សូមអស់លោក កុំចង់បានផលប្រយោជន៏ ធ្វើរឿងថោកទាបចឹងអី…


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply