ស្ងាត់ៗ Adda បោះសម្តីដាក់មួយឃ្លាលើហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ព្រាត

ហាក់រវល់នឹងមុខជំនួយជាមួយនឹងគូស្នេហ៍ មួយរយៈក្រោយនេះតារាចម្រៀង Original ម្ចាស់បទ «ពីរនាក់បានហើយ» Adda ហាក់មិនសូវបានចេញនូវបទចម្រៀងថ្មីនៅឡើយនោះទេ បន្ទាប់បានបង្ហាញបទចម្រៀងចុងក្រោយកាលពីខែមីនា​កន្លងទៅ ។ យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់នាងក៏តែងតែបង្ហាញឲ្យដឹងពីជីវិតឯកជនដ៏មានសុភមង្គលខ្លាំងណាស់ដែរ ។

ថ្មីៗនេះ កំពុងតែស្ងប់ស្ងាត់តារាចម្រៀង Original រូបបានបង្ហោះនូវសារមួយឃ្លានៅក្នុងគណនី IG និង fb របស់នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ នៅក្នុងសារនោះ Adda ដូចជាមិនចង់សំដៅទៅលើនរណាម្នាក់នោះទេ ប៉ុន្តែហាក់បីដូចជាចង់ផ្តាំផ្ញើ និង ដាស់តឿនដល់ខ្លួនឯងថា «ដើមឈើកាន់តែខ្ពស់ ខ្យល់បក់កាន់តែខ្លាំង យើងអាចមិនខ្វល់ពីសម្តីអ្នកដទៃ តែចូរយើងកុំភ្លេច! ថាខ្លួនយើងជាអ្នកណា»

ជាការពិតក្នុងពេលបច្ចុប្បន្ន Adda ហាក់កាក់កបនឹងមុខជំនួយផ្ទាល់ខ្លួន ដូចជាការបើកហាងសាឡន និង ហាងលក់អាហារអឺរ៉ុបរួមគ្នាជាមួយនឹងគូរស្នេហ៍ផងដែរ ៕

Leave a Reply