ស្ងាត់ៗ! អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន លោក ប៊ុន រតនា ឡើងងារជា ឧកញ៉ា…

លោក ប៊ុន រតនា ហៅ សេម គឺជាអតីតអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញមួយរូបនៅក្នុងផលិតកម្មថោន កាលពីប៉ុន្មានឆ្នាំដំបូងៗដែលផលិតកម្មមួយនេះទើបនឹងចាប់ផ្តើមបើកដំណើរការ។
អ្នកដឹកនាំសម្តែងរូបនេះ ក៏ធ្លាប់ទទួលបានការកោតសរសើរនូវទឹកដៃនៃការចេញផលិតបទចម្រៀងនីមួយៗផងដែរពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា មាស សុខសោភា។

ស្នាដៃបទចម្រៀងដ៏ល្បីល្បាញរបស់លោក ប៊ុន រតនា រួមមានដូចជា I am sorry, អស់ឱកាស, សុំពេលឈឺចាប់មួយគ្រា, បើបងក្បត់ខ្ញុំសូមឱ្យអត់កូនប្រើ, ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់, ក្រែងចិត្តសង្សារចាស់, ពេលគេងលក់ទើបអាចភ្លេចបង, ពុកខ្ញុំជាប៉ូលិសចរាចរណ៍ និងបទចម្រៀងល្បីៗជាច្រើនទៀតផងដែរ។

យ៉ាងណាមិញពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលអតីតអ្នកដឹកសម្តែង លោក​ សេម បានបោះបង់អាជីពសិល្បៈចោលទាំងស្រុង ងាកមកពង្រឹងលើអាជីវកម្មទិញ-លក់រថយន្តយ៉ាងធំដែលមានឈ្មោះថា S-Auto នោះស្រាប់តែប៉ុន្មានម៉ោងមុននេះ ក៏បានលេចចេញនូវព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារជូន លោក ប៊ុន រតនា ទៅជា ឧកញ៉ា ប៊ុន រតនា ក្រោយទទួលបានការឡាយព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី។

ក្នុងនោះផងដែរ បើយោងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ក៏មានការចូលរួមអបអរសាទរពីសិល្បករ-សិល្បការិនីជាច្រើនចំពោះងារថ្មីនេះយ៉ាងគគ្រឹកគគ្រេង៕

Leave a Reply