អុញនោះ បន្ទាប់ពីឃើញពេជ្រ សូលីកា បង្ហោះអរគុណ អ្នកជាន់ពន្លិចខ្លួន ស្រាប់តែតារាកំប្លែងស្រី នីឡា ថាឲ្យអ្នកលេងហ្វេសប៊ុកមួយចំនួនយ៉ាងដូច្នេះថា…

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា បានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីជីវិតរបស់នាងដែលត្រូវបានគេជេប្រមាថគេមើលងាយ និងជាន់ពន្លិចនាង ប៉ុន្តែតារាចម្រៀងស្រីរូបនេះមិនបានខឹងទេ ហើយថែមទាំងអរគុណទៅដល់អ្នកទាំងអស់នោះថែមទៀតផង ។


តែយ៉ាងណាមិញបន្ទាប់ពីឃើញ ពេជ្រ សូលីកា បង្ហោះយ៉ាងដូច្នេះស្រាប់តែរាតាកំប្លែងស្រី វ័យក្មេងម្នាក់គឺ កញ្ញា នីឡា ក៏បានបង្ហាញពីអារម្មណ៍របស់នាងនៅលើការបង្ហោះរបស់ពេជ្រ សូលីកា ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ឆ្ងល់ដែរ ជេគេ ប្រមាថគេ ធ្វើអី??ដើម្បីអី ??


រឿងរបស់គេ ជិវិតគេហេតុអីអ្នកលេងFacebook ទាំងអស់គ្នានឹងហេតុអីត្រូវចេះដឹងរឿងរបស់គេ?? រឺមួយក៏អ្នកលេងFacebook សម័យនេះជាអ្នកចូលចិត្តចេះដឹងរឿងគេ ចូលចិត្តទើសគេ ច្រណែនគេ ប្រមាថគេ ជាន់ពន្លិចគេ ??? ហេតុអី ខ្ញុំឆ្ងល់ » ៕

Leave a Reply