ជី​មមី គ្រង​ឈុត​បុរាណ​​ ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា ​ស្អាត​ដូច​​ គង់ស៊ីអ៊ីម…

ភ្នំពេញ ៖ បងប្អូន​មួយ​ចំនួន​ បាន​ដឹង​រួច​មក​ហើយ ​អំពី​កញ្ញា​ជេ​មមី ត្រូវ​បាន​គេ​សរសើរ​ពាក់ព័ន្ធ​នឹង​រឿង​អាច​និយាយ​ភាសាបរទេស​ បាន​ច្រើន​ភាសា​យ៉ាង​ស្ទាត់ជំនាញ​​ ដូចជា ចិន អង់គ្លេស ថៃ​ជាដើម​នោះ។

ងាក​មក​ពេលនេះ​វិញ ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​MyTv​រូបនេះ ត្រូវគេ​សរសើរ​មួយទៀត ពាក់ព័ន្ធ​នឹង​ការ​ស្លៀក​សំលៀកបំពាក់​បុរាណ​ខ្មែរ​តាម​សម័យកាល បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ។

ស្ថិតក្នុង​សម្លៀកបំពាក់​បុរាណ​នោះ ជី​មមី ត្រូវបាន​អ្នកគាំទ្រ​សរសើរ​ដូច្នេះ​ថា «​បង​ជី​មមី​ស្អាង​ណាស់​»​។ «​បង​ជី​មមី មើល​យូរ​ទៅ​ដូច​គង់​ស៊ី​អ៊ី​ម​»​។ «​បង​ជី​មមី​ស្អាត​ណាស់ តែ​ទាស់​ពេល​ថត​សើច​ប្រឹង​ពេក​ដល់​ចឹ​ង​ទៅ​លែង​សូវ​ស្អាត​វិញ​»​។ «​សើច​ដូច​ប្រឹង​ពេក ភ្នែក​បើក​មិច​ៗ​ទេ​និយាយ​មិន​ត្រូវ តែ​រាង​ឡូយ​ណាស់​»​។​«​សើច​រាង​ប្រឹង​ពេក​ចែ​»​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន កញ្ញា ជី​មមី គឺជា​ពិធី​ការិនី​មួយរូប កំពុង​តែមាន​ភាពល្បីល្បាញ​ជាខ្លាំង ដោយសារតែ​កញ្ញា​មាន​ភាព​រួសរាយ រាក់ទាក់ ពូកែ​និយាយ ព្រមជាមួយ​ទេពកោសល្យ​ផ្សេងៗ​ទៀត ហើយ​កញ្ញា ជី​មមី ក៏មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ពិតប្រាកដ​ផងដែរ​គឺ​ឈ្មោះ Jimmy Meng៕​

Leave a Reply