ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបស្គាល់រួចមកហើយពី កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេរ ដែលមានសម្លេងពីរោះផ្អែម ស្រទន់ ដែលតែងតែធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនបានសរសើរពីសមត្ថភាព។
ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀបនៃការតុបតែងខ្លួនបែបសុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។ជាក់ស្តែងបើទោះបីជាមួយរយៈចុងក្រោយនេះ គេឃើញថាតារាស្រីសំលេងទន់ កញ្ញា អ៊ីវ៉ា ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈបន្តិចមែន តែនាងតែងតែបង្ហោះរូបឃ្យូតៗ និងរាល់សកម្មភាពក្នុងការធ្វើដំណើរកម្សាន្តផ្សេងៗ
នៅលើទំព័រហ្វេសប៊ុកផ្លូវការ ទៅកាន់អ្នកគាំទ្ររបស់កញ្ញាផងដែរ។ហើយថ្មីៗនេះ ក្នុងដំណើរកម្សាន្តមួយយើងឃើញកញ្ញា អ៊ីវ៉ា ស្លៀកពាក់បែបសាមញ្ញៗ តែមើលទៅពិតជាស្រស់ស្អាត និងគួរឱ្យស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេ ដែលសរសើរពីការស្លៀកពាក់ និងសម្រស់របស់កញ្ញា៕ ប្រភព៖ហ្វេសប៊ុក