ស្អាតខ្លាំងណាស់ ភ្នំទឹកកកដំបូងគេបង្អស់នៅកម្ពុជា បានលេចចេញជារូបរាងបណ្តើរៗហើយ ដែលមានទីតាំងស្ថិតនៅ

ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី គឺជាអ្នកឧកញ៉ាមួយរូប ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម ដែលមានបុគ្គលិករហូតជិតដល់ ១មុឺននាក់ឯណោះ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៏តែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសចំពោះប្រជាកសិករ និងអ្នកដែលមានជីវភាពក្រីក្រលំបាកផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី បានធ្វើឲ្យសាធារណជន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឯកឧត្ដម បណ្ឌិត បានបង្ហោះរូបថតជាមួយ អ្នកឧកញ៉ា ហ៊ុន តូ នៅលើភ្នំទឹកកកមួយកន្លែង ស្ថិតនៅក្នុងប្រទេសកម្ពុជារបស់យើងនេះ។

ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ឱ្យដឹងថា៖”ថ្ងៃ​នេះ យេីងនាំគ្នា​មកថតរូប​នៅលេី​ភ្នំទឹកកក​ ដោយ​មិនចាំបាច់​មាន​លិខិត​ឆ្លងដែន​ទេ​“។ ជាការពិតណាស់ ភ្នំទឹកកក សិប្បនិម្មិតមួយនេះ គឺមានទីតាំងស្ថិតនៅក្នុង ​ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ យេីងហ្នឹង​។ ក្នុងនោះដែរ ឯកឧត្ដម បណ្ដិត ម៉ុង ឬទ្ធី មិនបានបញ្ជាក់លម្អិតនោះទេ ចំពោះពេលវេលាជាក់លាក់ ដោយនឹងបើកឲ្យសាធារណជន ចូលមកកម្សាន្ដ និងទស្សនា នៅពេលណាឲ្យពិតប្រាកដនៅឡើយនោះទេ។

Leave a Reply