ឡើងឡូយ! អស់ពីស្លាកលេខជាឈ្មោះស្វាមី ពេលនេះ គង់ ចាន់ស្រីមុំ ជះលុយធ្វើស្លាកលេខឈ្មោះកូនស្រីទៀត

គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលនិយមប្រើប្រាស់ជីវិតរស់នៅរស់នៅហាយសូរជាខ្លាំង មិនថាការតុបតែងខ្លួន សម្លៀកបំពាក់ ឬ សម្ភារប្រើប្រាស់នោះទេ ។ យ៉ាងណាមិញថ្មីៗនេះ តារាស្រីរូបស្រស់ម្នាក់នេះទើបនឹងចំណាយលុយទិញស្លាកលេខរថយន្តទំនើបជាឈ្មោះកូនស្រី MoMo របស់នាងទៀតផង ។

គេចាំបានថាកាលពីប្រមាណជា ៥ ខែមុន គ្រាន់តែក្រសួងប្រកាសថាអាចយកឈ្មោះរបស់ខ្លួនធ្វើជាស្លាកលេខរថយន្តបានភ្លាមនោះ ស្វាមី គង់ ចាន់ស្រីមុំ បានចំណាយលុយយកឈ្មោះរបស់ខ្លួនធ្វើជាស្លាកលេខភ្លាមៗដែរ ។ ថ្មីៗនេះទៀត គង់ ចាន់ស្រីមុំ បានយកឈ្មោះកូនស្រីសំណព្វចិត្តអូន ម៉ូម៉ូ ធ្វើស្លាកលេខរថយន្តមួយបន្ថែមទៀត ។

ក្នុងនោះ គង់ ចាន់ស្រីមុំ បានលើកឡើងថា «បានហើយៗ ស្លាកលេខឈ្មោះរាជិនីកូន 𝐌𝐎𝐌𝐎 សែនស្រឡាញ់» ។ ក្នុងនោះក៏មានការលើកឡើងថាពិតជាកាលីបខ្លាំងណាស់ ព្រោះគេដឹងថាការយកឈ្មោះមកធ្វើជាស្លាកលេខរថយន្តពិតជាចំណាយអស់ប្រាក់ច្រើនគួរសម ។

មិនមែនមានតែក្រុមគ្រួសារ គង់ ចាន់ស្រីមុំ ទេកន្លងមកមានតារាមួយចំនួនបានយកឈ្មោះរបស់ខ្លួនធ្វើជាស្លាកលេខរថយន្តទំនើបរបស់ខ្លួនដែរ មានដូចជា ភិន សុដាលីស ស៊ឹម សូលីកា និង តារាសម្តែង ឌុច លីដា ជាដើម ៕

Leave a Reply