ក្ដុកក្ដួលណាស់! នេះជាទិដ្ឋភាពពិធីបុណ្យសព តួប្រុស រឿង«ថងខ្វាវ» ក្រោមវត្តមានតារាល្បីៗជាច្រើនចូលរួម

ថៃ៖ អាចនិយាយបាន ទោះបីជា តារាសម្ដែងជើងចាស់ ព្រមទាំងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ លោក​Tua Sarunyoo បានទទួលមរណភាព ដោយសារតែមានជំងឺមហារីកថ្លើម តែហ្វេនៗ ក៏ដូចជាមិត្តៗសិល្បកររួមអាជីពជាច្រើន នៅតែមានក្ដីនឹករលឹក​ព្រមទាំងសម្ដែងក្ដីសោកស្ដាយ ដែលបានបាត់បង់មនុស្សដែលមានសមត្ថភាពមួយរូប ផងដែរ។


មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗ ព្រមទាំងសិល្បៈករជាច្រើ​ន ថែមទាំងសង្ឃឹម និងជឿជាក់ថា ទោះបីជា រាងកាយរបស់លោកបានបាត់បង់ ដោយមិនស្ថិតនៅលើលោកនេះក៏ដោយ តែការចងចាំពីហ្វេនៗ ចំពោះស្នាដៃដ៏ល្អៗ នឹងស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រ ព្រមទាំងមិត្តរួមអាជីព ជារៀងរហូត។


ម៉្យាងវិញទៀត បើងាកមកមើលពី ទិដ្ឋភាពនៅក្នុងពិធីបុណ្យសព របស់លោក Tua Sarunyoo កាលពីថ្មីៗនេះ ឃើញថា ពិតជាមាន ការរៀបចំពិធីបានយ៉ាងល្អ ជាពិសេសថែមទាំងមានភាពកក់ក្ដៅ ដោយមានភ្ញៀវ ដែលជាតារាសម្ដែងប្រុសស្រីជាច្រើន


បានទៅចូលរួម ផ្ដល់កម្លាំងចិត្ត និងជួយរំលែកទុក្ខ ដល់ ក្រុមគ្រួសារ និងសាច់ញាតិ ដែលពោពេញ ទៅដោយភាពសោកសៅ ដែលបានបាត់បង់អ្នកជាទីស្រលាញ់ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply