មាត់ថាស្រឡាញ់បរិស្ថាន តែកុំមើលវាលស្មៅជិតចម្ការស្រល់នៅមណ្ឌលគិរីសុទ្ធតែសំរាម ក្រោយគេដើរលេងហើយ

ក្រោយពីចប់ពិធីដើរលេងកម្សាន្ត នៅថ្ងៃបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ភ្ញៀវទេសចរ បានចោលសំរាម ពាសពេញ នៅលើវាស្មៅ ជិតចម្ការស្រល់ នៅក្នុងភូមិពូទ្រូ និង ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង​ ។

ដោយឃើញសំរាម នៅពាសពេញវាលស្មៅធ្វើឱ្យប៉ះពាល់ដល់បរិស្ថានខ្លាំងនោះ ទើបនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានដឹកនាំមន្ត្រីជុំវិញស្រុក និង កងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ធ្វើការសម្អាតបរិស្ថាននៅចំណុចដើមស្រល់ ស្ថិតក្នុង ភូមិពូហ្យាម ភូមិពូទ្រូ និង ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក សៀក មុន្នី បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅចំណុចចម្ការស្រល់នេះ សូមកុំបោះសំរាមចោលពាលវាលពាសកាលទៀត និង រួមគ្នា ថែរក្សារបរិស្ថាន ដើម្បីយើងទាំងអស់គ្នា ៕

Leave a Reply