ចប់កម្មវិធីចេញខែកូនប្រុស ពេជ្រ សូលីកា ទម្លាយសារវែង អរគុណដល់អ្នកធ្លាប់មើលងាយ ជេរប្រមាថ

តារាចម្រៀង ពេជ្រ សូលីកា និង ស្វាមី ទើបតែរៀបចំពិធីចេញខែឱ្យកូនប្រុសច្បងយ៉ាងធំដុំគួរឱ្យសម កាលពីថ្ងៃទី ១៦ ខែមិថុនា កន្លងទៅ ដោយក្នុងនោះគេឃើញមានសាច់ញាតិ បងប្អូន និង ភ្ញៀវកិត្តិយសចូលរួមអបអរសាទរគ្រួសារតូចមួយនេះយ៉ាងច្រើន ។

ជាការពិតដូចប្រិយមិត្តភាគច្រើនបានជ្រាបច្បាស់ហើយថា ពេជ្រ សូលីកា និង ស្វាមី ផ្ដល់កំណើតឱ្យកូនប្រុសទាំងមិនទាន់រៀបការតាមប្រពៃណី ដែលចំណុចនេះ ធ្វើឱ្យមហាជនមួយចំនួនផ្ទុះការរិះគន់លើរូបនាង តែយ៉ាងណា ពេលនេះពួកគេទាំងពីរក៏បានកាន់ដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដី-ប្រពន្ធស្របច្បាប់ហើយ ។

យ៉ាងណាមិញ រំលងតែប៉ុន្មានថ្ងៃក្រោយពិធីចេញខែកូនប្រុសរួចរាល់ អ្នកម្ដាយថ្មីថ្មោង ពេជ្រ សូលីកា បានសរសេររៀបរាប់យ៉ាងវែងនៅលើបណ្ដាញសង្គម អរគុណដល់ការជេរប្រមាថ ការមើលងាយ ការជាន់ពន្លិចជាដើម ដែលធ្វើឱ្យនាងរឹងមាំរហូតដល់ថ្ងៃនេះ ហើយទន្ទឹមនឹងនោះនាងក៏ទទួលបានក្ដីស្រឡាញ់ អាចមើលឃើញពីទឹកចិត្តមនុស្សល្អពិតៗនៅក្បែរខ្លួន ។

ពេជ្រ សូលីកា រៀបរាប់ថា «អរគុណដល់ការជេរប្រមាថ អរគុណដល់ការមើលងាយ អរគុណដល់ការជាន់ពន្លិច អរគុណដែលធ្វើឱ្យខ្ញុំរឹងមាំ និង មានថ្ងៃនេះ បានស្គាល់ បានឃើញពីជីវិតគ្រួសារ ការស្រឡាញ់ ការឱ្យតម្លៃ និង ភាពកក់ក្ដៅ ការមើលថែយកចិត្តទុកដាក់ ព្រមទាំងមនុស្សល្អៗជុំវិញខ្លួនយ៉ាងពិតប្រាកដ ពួកគាត់ទាំងពីរនាក់គឺជាដង្ហើមចេញចូលរបស់ខ្ញុំ និង រហូតទៅ»


សូមទស្សនាសារខាងក្រោមនេះ

Leave a Reply