ខំប្រឹងណាស់ តារាកំប្លែង ខ្ញុង ឆ្លៀតប្រម៉ូសិនលក់អីវ៉ាន់ទាំងមុខស្លេកនៅលើគ្រែពេទ្យ ខណៈត្រៀមសម្រាលកូន!

ពិតជាមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាកំប្លែង ខ្ញុង ខំប្រឹងឡាយលក់សម្លៀកបំពាក់ទាំងខ្លួននៅសម្រាកក្នុងមន្ទីរពេទ្យដើម្បីត្រៀមសម្រាលកូនប្រុសមុនកាលកំណត់ ។ ជាមួយនឹងការសរសើរពីការខំប្រឹងប្រែងរបស់តារាកំប្លែង ខ្ញុង ក៏មានអ្នកខ្លះបានសម្តែងក្តីបារម្ភ និង អាណិតអាសូរដល់រូបនាង ហើយក៏សុំឱ្យនាងគិតគូរពីសុខភាពផងដែរ ។

បើតាមគម្រោងតារាកំប្លែង ខ្ញុង នឹងត្រូវសម្រាលកូនប្រុសរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ តែដោយសារមានបញ្ហាសុខភាពមួយចំនួនតារាកំប្លែងរូបនេះត្រូវចូលមន្ទីរពេទ្យ និង ត្រៀមសម្រាលនៅមុនកាលកំណត់ទៅវិញ តែយ៉ាងណាថ្មីៗនេះ ខ្ញុង បានឱ្យដឹងថា ពេលនេះសុខភាពនាង និង កូនក្នុងផ្ទៃល្អជាធម្មតា តែនាងមិនទាន់បង្ហើបថានឹងសម្រាលនៅពេលណានោះទេ ទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលនាងសម្រាលដោយសុវត្ថិភាព ។

អ្វីដែលកត់សម្គាល់នៅក្នុងមន្ទីរពេទ្យត្រៀមសម្រាលកូនទៅហើយនោះ តែតារាកំប្លែងសម្តីបានរូបនេះនៅតែឆ្លៀតប្រឹងប្រែងឡាយលក់សម្លៀកបំពាក់តាមអនឡាញទៀតដែលធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់ និង ខ្លះហួសចិត្តទៀតផង ។ ក្នុងនោះ ខ្ញុង ក៏បានលើកឡើងថាមូលហេតុដែលនាងសម្រាលមុនកាលកំណត់ដោយសារនាងធ្វើការងារធ្ងន់ហួសកម្លាំង ។

ពេលនេះដែរ ខ្ញុង ត្រៀមសម្រាលកូនប្រុសដែលនាងដាក់ឈ្មោះ មង្គល នៅក្នុងមន្ទីរពេទ្យឯកជនមួយ ហើយក្នុងនោះក៏មានការជូនពរឱ្យ ខ្ញុង និង កូនក្នុងផ្ទៃមានសុខភាពល្អ និង សម្រាលដោយសុវត្ថិភាពផងដែរ ៕

Leave a Reply