ក្រមុំស្តូក! ពេលប្អូនស្រី ពេជ្រ សូលីកា តែងខ្លួនបែបនេះ ស្អាតមិនចាញ់បងស្រី

ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ន តារាចម្រៀង ពេជ្រ សូលីកា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី កូនប្រុស និង ប្អូនស្រីរបស់នាង ដោយរាល់សកម្មភាព តារាស្រីរូបនេះបង្ហាញជាញឹកញាប់ ពិតជាមានក្ដីសុខខ្លាំងតែម្ដង។

យ៉ាងណាមិញ ប្រិយមិត្តអ្នកអានច្បាស់ជាធ្លាប់បានស្គាល់ និងឃើញប្អូនស្រីតារារូបនេះ ដោយប្អូនស្រីនាងមានឈ្មោះថា ម៉ីជីង ដោយពេលនេះ នាងក៏កាន់តែលូតលាស់ធំធាត់ជាងមុន ចំណែកឯរូបសម្ផស្ស ក៏កាន់តែស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ ជាពិសេស ពេជ្រ សូលីកា ក៏តែងតែបង្ហោះរូបភាពនាង ជាមួយប្អូនស្រី មើលទៅ អ្នកទាំងពីរ ពិតជាមានមុខមាត់ស្អាតដូចគ្នាតែម្ដង។

ជាក់ស្ដែង បើទោះបី ប្អូនស្រី ពេជ្រ​ សូលីកា នៅក្មេងវ័យ តែបើងាកទៅមើល រូបសម្រស់នាង ឃើញថាឃ្យូតខ្លាំង ទាំងមុខមាត់ និង រូបរាង ជាពិសេសពេលនាងតុបតែងផាត់មុខបែបនេះទៅ ពិតជាស្រស់សោភា សឹងតែពេញក្រមុំស្ដូកតែម្ដង។

តាមរយៈរូបភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតសរសើរ ស្របពេលដែលប្អូនស្រីនាងកាន់តែស្អាត ពេលវ័យកាន់តែទៅមុខបែបនេះ មិនចាញ់បងស្រីប៉ុន្មាននោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply