ក្នុងឈុតកូនក្រមុំបែបនេះ លើកសម្រស់ ថន លក្ខិណា ស្អាតប្លែកណាស់…

ក្នុងឈុតកូនក្រមុំបែបបុរាណមួយឈុតនេះ គេចាប់អារម្មណ៍ឃើញថាសម្រស់របស់ពិធីការិនី ថន លក្ខិណា ស្រស់ស្អាត និងទាក់ទាញប្លែកតែម្តង ។ មានការសរសើរពីសំណាក់ហ្វេនៗជាច្រើនពីសម្រស់ របស់ ថន លក្ខិណា ស្ទើរគ្រប់គ្នា ។

មិនមែនជាលើកដំបូងទេដែល ថន លក្ខិណា បង្ហាញសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណតែសម្រាប់ មួយឈុតនេះគេសង្កេតឃើញថាសម្រស់របស់ពិធីការិនីមួយរូបនេះពិតជាទន់ភ្លន់ និង លេចធ្លោប្លែកជាខ្លាំង ។ ក្នុងនោះក៏មានការលើកឡើងថាថតស្ប៉តសម្អាងការស្រស់ស្អាតប៉ុណ្ណឹងហើយ ទម្រាំតែថ្ងៃ ពិសេសរបស់ ថន លក្ខិណា ទៀតពិតជាមិនធម្មតាឡើយ ។

បើទោះបីតារាជាច្រើនបានបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់ ដោយមិនលាក់លៀមក្តី តែរហូតមកដល់ ពេលនេះ ថន លក្ខិណា នៅតែមិនទាន់បង្ហាញមុខម្ចាស់ចិត្តរបស់ខ្លួននោះឡើយ ។ សព្វថ្ងៃនេះ ថន លក្ខិណា នៅ តែមានប្រជាប្រិយភាពនៅក្នុងអាជីពជាពិធីការិនីនៅស្ថានីយទូរទស្សន៍ហង្សមាស ៕

Leave a Reply