ស្ដាប់ឪពុកផ្កាយនិយាយហើយ ពិតជាខ្លោចចិត្តណាស់ មុនពេលស្លា ប់ ផ្កាយបានលាឪពុកម្ដងហើយ បែរមកលាម្ដងទៀត ដូចជាដឹងរឿងមុនចឹង

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ យុវជនម្នាក់ ដែលមានឈ្មោះ ចាន់ សម្បត្ដិ រតនផ្កាយ ត្រូវជាតារា TikTok បានស្លា ប់ បាត់បង់ជីវិត ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ ដោយមូលហេតុដំបូង បណ្ដាមកពីមានរថយន្ដមួយគ្រឿងម៉ាក Morning ពណ៍ស មិនចាំស្លាកលេខ បានជិះប្រដេញ ដេញតាមបុកប្អូនប្រុសផ្កាយ លុះដល់ចំណុចកើតហេតុ ដោយភ័យខ្លាំងពេក ប្អូនប្រុសផ្កាយ ក៏បានជ្រុលមកបុកនឹងរថយន្ដម៉ាក TOYOTA Highlander ពណ៍ទឹកប្រាក់ បណ្ដាធ្វើឲ្យខ្លួនស្លា ប់ បាត់បង់ជីវិតយ៉ាងរន្ធត់។

ជាមួយគ្នានេះដែរ មហាជនជាច្រើន ដែលស្រលាញ់ និងចូលចិត្ដប្អូនប្រុសផ្កាយ បានសម្ដែងការអាណិតអាសូរជាពន់ពេក ហើយក៏បានអំពាវនាវទៅកាន់អ្នកស្រី ទ្រី ដាណា មេត្ដាជួយឧបត្ថម្ភទៅកាន់ក្រុមគ្រួសារ នៃ ស ព ផង ព្រោះប្អូនប្រុសផ្កាយ គឺជាក្មេងល្អ ហើយគ្រួសាររបស់គាត់ ពិតជាមានជីវភាពខ្សត់ខ្សោយខ្លាំងណាស់។ ក្រោយទទួលបានដំណឹងនេះ អ្នកស្រី ទ្រី ដាណា ក៏បានចូលបុណ្យ ស ព ប្អូនប្រុស ផ្កាយ នូវថវិកាចំនួន ១ពាន់ដុល្លារផងដែរ។

យ៉ាងណាមិញ ពេលនេះដែរ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ថវិកាចំនួន ១ពាន់ដុល្លារ សម្រាប់ចូលបុណ្យ ស ព ប្អូនប្រុសផ្កាយ របស់អ្នកនាង ទ្រី ដាណា គឺបានមកដល់ដៃ លោកឪពុក ផ្កាយ ហើយ។ ក្នុងនោះដែរ លោកឪពុករបស់ប្អូនប្រុសផ្កាយ ក៏បាននិយាយប្រាប់ឱ្យដឹងរឿងមួយផងដែរថា៖

“មុនពេលគ្រោះថ្នាក់ចរាចរណ៍មុនមួយយប់ កូនរបស់ខ្ញុំបានសុំខ្ញុំមកលេងផ្ទះ ចំនួន ៣ថ្ងៃ មកដល់បានតែ១យប់ ដេកអោបខ្ញុំធម្មតា លុះដល់ព្រឹកឡើង ក៏បានសុំខ្ញុំចាកចេញទៅវិញ ក្រែងល៎ គេហៅថត ហើយគាត់ក៏បានទៅលាលោកយាយ ដោយអោបថើបរួចហើយ ក៏ជិះចេញទៅបានពាក់កណ្ដាលផ្លូវ ស្រាប់តែផ្កាយ ក៏បានត្រលប់មកវិញ ពេលនោះខ្ញុំក៏ឆ្ងល់ដែរថា ទៅហើយមិចក៏ត្រលប់មកលាម្ដងទៀតចឹង ថ្ងៃហ្នឹង លាខ្ញុំពីរដង”។

ឪពុកផ្កាយ បន្ដទៀតថា៖”គាត់ (ផ្កាយ) បានរស់នៅជាមួយខ្ញុំមួយរយៈពេល លុះដល់ពេលម្ដាយរបស់គាត់បានស្លា ប់ ផ្កាយក៏ចង់រកការងារធ្វើ ដើម្បីបានប្រាក់មកជួយផ្គត់ផ្គង់ ព្រោះខ្ញុំរកសុីទិញអេតចាយ”។

បងប្រុសបង្កើតរបស់ផ្កាយ ក៏បានប្រាប់ឱ្យដឹងដែរថា៖”ចំពោះមូលហេតុ ដែលគាត់ទទួលបាន មុនដំបូង គឺផ្កាយចេញមកពីញ៊ាំស៊ុបវិញ ដោយប្អូនរបស់ខ្ញុំរាងបើកបរលឿនបន្ដិច ក្រោយមកក៏ជួបឡានរបស់ជនជាតិចិនម្នាក់ ម៉ាក Morning ពណ៏ស ក្នុងស្ថានភាពស្រវឹង ដោយឃើញ ប្អូនប្រុសខ្ញុំរាងបើកលឿនកាត់មុខឡាននោះបន្ដិច…

រថយន្ដរបស់ចិននោះ រាងដូចជាមានអារម្មណ៍ខឹង ក៏បានដេញតាមបុកប្អូនប្រុសរបស់ខ្ញុំរហូត ក្នុងពេលនោះ ប្អូនប្រុសរបស់ខ្ញុំរាងភ័យ ហើយក៏មិនដឹងថា ខាងមុខមានភ្លើងស្ដុប ក៏បានបើកទៅបុករថយន្ដ Highlander គេទៅ! រឿងរ៉ាវខ្ញុំដឹងតែប៉ុណ្ណឹងនោះទេ ដោយមិត្ដភក្ដិរបស់ប្អូនប្រុសខ្ញុំប្រាប់”។


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply