បាត់មុខ ២ ឆ្នាំ តាក់ម៉ា ត្រលប់មកវិញ បង្ហោះសារមួយឃ្លា សន្យាជាមួយអ្នកគាំទ្រ…

រយៈពេលជិត ២ឆ្នាំមកហើយ ក្រោយពីបានបង្ហាញនូវវត្តមានចុងក្រោយក្នុងការសម្តែងនូវខ្សែភាពយន្ត «ប្រអប់សំបុត្រចោលទុក្ខ» តាក់ម៉ា អតីតតារាចម្រៀងប្រចាំផលិតកម្ម M បានប្រកាសថានឹងវិលត្រលប់មកក្នុងវិស័យសិល្បៈវិញ។

ការមកបង្ហាញមុខសារជាថ្មីនេះដែរ តាក់ម៉ា ក៏មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយថានាង នឹងវិលត្រលប់មកច្រៀងវិញ ឬមកសម្តែងវិញនោះទេ ប៉ុន្តែតារារូបនេះក៏បានសន្យាដល់អ្នកគាំទ្រថា «ការត្រឡប់មកវិញលើកនេះ ធានាថាមិនអោយអ្នកគាំទ្រខកបំណងនោះទេ។ អរគុណដែលតែងតែចងចាំខ្ញុំរហូតមក»

គួរជម្រាបដែរថា តាក់ម៉ា មានឈ្មោះពេញថា ណុប មុន្នីតាក់ម៉ា ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក ណុប បាយ៉ារិទ្ធ និងលោកនីកូ។ ហើយនាងជាតារាចម្រៀងពេញនិយមមួយរូបនៅក្នុងផលិតកម្ម M ដែលមានបទចម្រៀងល្បីៗជាច្រើនដូចជា «គេមានសិទ្ធ» «ខូចចិត្តមិនហ៊ានលួចយំ» និងបទចម្រៀងជាច្រើនទៀត។

កាលពីឆ្នាំ២០១៨ ក្រោយពីផ្អាកក្នុងវិស័យចម្រៀង តាក់ម៉ា ក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគ «ប្រអប់សំបុត្រចោលទុក្ខ» របស់ទូរទស្សន៍ My Tv ៕

Leave a Reply