ទៅមើលសម្រស់កាលពីជាង ១០ ឆ្នាំមុនរបស់ លី ចាន់សីហា និង ឡោម លក្ខិណា បន្តិច ប្រែប្រួលបែបណាខ្លះ?

ពិតជាមានការចាប់អារម្មណ៍ក្រោយពីបានឃើញសម្រស់របស់តារាសម្តែងពីរដួងគឺ លី ចាន់សីហា និង ឡោម លក្ខិណា កាលពីពួកគេនៅវ័យក្មេង និង បានសម្តែងរួមគ្នានៅក្នុងរឿង «មរណៈមាតា» ។ មានការសរសើរថាសម្រស់របស់អ្នកទាំងពីរពិតជាមានការប្រែប្រួល និង ស្រស់ស្អាតប្លែកច្រើន បើធៀបនឹងពេលនេះ ។

នៅពេលដែលឃើញរូបភាពទាំងនេះធ្វើឱ្យមហាជនជាច្រើននឹកឃើញដល់ការសម្តែងរបស់ លី ចាន់សីហា និង ឡោម លក្ខិណា នៅក្នុងរឿង «មរណៈមាតា» ដែលគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំហើយ ដែល លី ចាន់សីហា ជាតួឯកហើយ ឡោម លក្ខិណា ជាតួដែលមានចរិតកាចឆ្នាសគួរឱ្យក្នាញ់ ។ ថ្វីដ្បិតនៅវ័យក្មេងតែពួកគេសុទ្ធតែមានសមត្ថភាព និង ការសម្តែងបានយ៉ាងល្អ ។

ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំក៏មានការសរសើរថា អ្នកទាំងពីរពិតជាស្រស់ស្អាតតាំងពីក្មេងមក និង អ្វីដែលមហាជនមានការចាប់អារម្មណ៍នោះគឺមកដល់ពេលនេះ លី ចាន់សីហា និង ឡោម លក្ខិណា សុទ្ធតែមានកូនមួយដូចគ្នា ហើយអ្នកទាំងពីរសុទ្ធតែមានឈ្មោះជាមេម៉ាយដូចគ្នាគ្រាន់តែ លី ចាន់សីហា ចែកផ្លូវជាមួយស្វាមី ឯ ឡោម លក្ខិណា ស្វាមីស្លាប់ចោលកាលពីមួយរយៈមុនដោយគ្រោះថ្នាក់ចរាចរ ។ តាមរយៈរឿងមួយនេះក៏បានត្រួសត្រាយប្រជាប្រិយភាពរបស់អ្នកទាំងពីររហូតដល់ពេលនេះ ៕

Leave a Reply