ពិរោះកប់! អតីតបេក្ខនារី The Voice Kids Cambodia ចាន់ ស្រីខួច បានចេញបទថ្មីក្រោមស្នាដៃនិពន្ធលោកហេង ពិទូ ផ្ទុះការគាំទ្រជាខ្លាំងពីមហាជន (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយប្អូនស្រីម្នាក់ឈ្មោះ ចាន់ ស្រីខួច ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៧។

កាលនោះ ស្រីខួច មានអាយុ១២ឆ្នាំ ហើយបានលើកយកបទ “ចូលមកធ្វើអ្វីបើគង់ចាកចេញ” មកធ្វើការប្រកួត។ដោយឡែក អតីតបេក្ខជន The Voice Kids រូបនេះ បានចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការគាំទ្រពីសំណាក់យុវវ័យជាច្រើនសរសើរថាតារាវ័យក្មេងរូបនេះមានសំឡេងពីរោះមិនចាញ់តារារៀមច្បងនោះឡើយ ។

ជាក់ស្តែង ថ្មីៗនេះ នាងបានចេញបទថ្មី «ចប់ចុះ» គឺជាបទចម្រៀងថ្មីរបស់ ចាន់ ស្រីខួច ដែលទើបបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ហើយបង្ហោះមិនទាន់បានប៉ុន្មានផងក៏មានការចូលទស្សនា និង ស៊ែរជា ច្រើនផងដែរ ។ក្នុងនោះក៏មានការសរសើរថា សំឡេងរបស់ ចាន់ ស្រីខួច ពិតជាពីរោះ និង អត្ថន័យបទចម្រៀងនេះក៏ចាក់ដោតចិត្តអ្នកស្តាប់ជាយុវវ័យទៀតផង ។

មិនមែនជាបទដំបូងទេ កន្លងមក ចាន់ ស្រីខួចក៏មានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនផងដែរ ។យ៉ាងណាមិញ ក្រោយពីបានឃើញសម្រស់របស់ ចាន់ ស្រីខួច មានការប្រែប្រួលស្រស់ស្អាតប្លែកក្រោយពីនាងធំពេញរូបពេញរាង ។

ក្នុងនោះក៏មានការលើកឡើងទៅថ្ងៃក្រោយ ចាន់ ស្រីខួច នឹងមានឈ្មោះបោះសំឡេង ព្រោះនាងមានទាំងសមត្ថភាព និង រូបសម្រស់ពីធម្មជាតិ ។ចង់ដឹងថាបទចម្រៀង «ចប់ចុះ» របស់ ចាន់ ស្រីខួច ពីរោះ និង មានអត្ថន័យបែបណាតោះទៅស្តាប់ទាំងអស់គ្នា ៕ ប្រភព៖ ហ្វេសប៊ុក


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply