ថៃ៖ បន្ទាប់ពីចែកផ្លូវគ្នា ជាមួយនឹងអតីតគូស្នេហ៍ ដែលជាតារាសម្ដែងស្រី Taew Natapohn លោក Ton Arch ក៏ត្រូវបានមនុស្សជាច្រើន ធ្វើការតាមដានយ៉ាងកៀកកិត ផងដែរថា តើលោកកំពុងតែមានការចាប់ផ្តើមស្នេហាថ្មីជាមួយអ្នកណាទៀតដែរទេ?
ប៉ុន្តែកាលពីថ្មីៗនេះ កម្លោះសង្ហា លោក Ton Arch ហាក់ដូចជា បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងនារីរូបស្រស់ម្នាក់ ដែលមានឈ្មោះថា Orn Patteera ដែលបានធ្វើឲ្យហ្វេនៗជាច្រើនមានការការសង្ស័យយ៉ាងខ្លាំង ថា នារីម្នាក់នេះ
គឺជាគូស្នេហ៍ថ្មីរបស់លោកមែនឬទេ បន្ទាប់ពីលោក បានបង្ហោះរូបភាពពីការណាត់ជួបគ្នា នៅកន្លែងហាត់ប្រាណ ហើយនារីរូបនេះ ក៏បានបង្ហោះរូបភាពរបស់ Ton នៅកន្លែងតែមួយ ផងដែរ ។
ដោយសារតែមានការសង្ស័យពីហ្វេនៗច្រើនពេក មិនយូរប៉ុន្មាន នាង Orn Patteera បានចេញមកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងទំនាក់ទំនងរវាងនាង និងលោក Ton ដោយនាងបានបញ្ជាក់ថា អ្នកទាំងពីរ មានទំនាក់ទំនងនឹងគ្នា គ្រាន់តែជាបងប្អូនប្រុសស្រីតែប៉ុណ្ណោះ ដោយហេតុតែអ្នកទាំងពីរធ្វើការជា DJ ជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយថែមទាំងមានអ្នកគ្រប់គ្រងផ្ទាល់ដូចគ្នាតែម្នាក់ទៀត ម៉្យាងវិញទៀត
អ្នកទាំងពីរក៏តែងតែទៅកន្លែងហាត់ប្រាណនៅកន្លែងតែមួយ ព្រមទាំងមានការលេងសើចជាមួយគ្នាដូចធម្មតា ប៉ុន្តែមិនគិតថា នឹងមានព័ត៌មានគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបែបនេះទេ ហើយចុងក្រោយនាង នៅតែបញ្ជាក់ថា ទំនាក់ទំនងរវាងនាង លោក Ton គឺគ្រាន់តែរាប់អានគ្នា ដូចជាបងប្អូនប្រុសស្រី តែប៉ុណ្ណោះ៕ សូមទស្សនារូបភាពខាងក្រោម៖
