អាណិតណាស់!អ្នកនាង ខ្ញុង សម្រេច​​ចិត្ត​សម្រាល​​កូន​​ទាំង​មិន​​ទាន់​​គ្រប់​​ខែក៌ព្រោះតែស្ថាភាពមួយនេះគឺ​​​

ភ្នំពេញ ជឿជាក់ថាប្រិយមិត្តពិតជាស្កាល់តារា កំប្លែងស្រីពូកែវោហាសព្ទ័មិនចេះរីងស្ងួតនិងធ្វើអោយ ពុកម៉ែបងប្អូនសើចសប្យាយនោះ គឺអ្នកនាង ខ្ញុង យ៉ាងណាមិញអ្នកនាងខណះនេះកំពុងតែសំរាកនៅមន្ទីពេទ្យផងដែរគួរបញ្ជាក់ផងដែរថាអ្នកនាង

ខ្ញុងមិនទាន់គ្រប់ខែដែលត្រូវដល់ពេលសម្រាលនោះទេ គឺប្រហែលជាកើតមុន​ខែដែល​កូនក្នុងផ្ទៃរបស់គាត់មានវ័យទើបតែ ៨ ខែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់នៅក្នុងការ Live លក់សម្លៀកបំពាក់តាម​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញនេះ។

មូលហេតុដែល ខ្ញុង ជួបរឿងបែបនេះគឺដោយ​សារតែនាង​មមាញឹក​នឹងការងារច្រើនពេក ដូចជាការងារសិល្បៈ មានជំនួញផ្ទាល់ខ្លួនទៀត មិនត្រឹមតែប៉ុណ្ណោះត្រូវមើលថែ​គ្រួសារ​ថែមទៀត​ផង។ ដូច្នេះហើយទើបធ្វើឲ្យនាងមិនសូវមានពេលវេលាថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អក្នុងអំឡុងពេលមានផ្ទៃពោះនេះទេ។

នៅមុននេះបន្តិចមានមហាជនជាច្រើនបានជូនពរដោយនិយាយពាក្យពេចន៍ល្អៗទៅកាន់នាង និងកូននៅក្នុងផ្ទៃកុំឲ្យ​មាន​រឿងអ្វីកើតឡើងឲ្យសោះ ហើយពាក្យពេចន៍ទាំងអស់នេះគឺជាកំម្លាំងចិត្តដ៏ធំធេងសម្រាប់នាង​ក្នុងការសម្រាល​នៅ​យប់នេះផងដែរ។

ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថា តើកូនប្រុសរបស់នាងដែលមានឈ្មោះថា មង្គល មាន​មុខមាត់គួរឲ្យខ្នាញ់ និងមានមុខស្រដៀងទៅកាន់អ្នកណា យើងប្រាកដជាបានដឹងច្បាស់ទាំងអស់គ្នា៕តោះមកមើលរូបភាពនៃការសម្រាកនៅក្នុងមន្ទីពេទ្យដើម្បីរង់ចាំសម្រាលរបស់អ្នកនាង ខ្ញុង។

Leave a Reply