ញាក់សាច់! ទើបប្រកាសលក់ថ្ងៃមុន ពេលនេះ Roll Royce ប្រភេទ SUV ដំបូង​បំផុត​លើ​លោក ធ្លាក់ក្នុងដៃសេដ្ឋីនី ដាណាទ្រី

ប្រិយមិត្តប្រាកដជាស្គាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេដ្ឋីនីដ៏ល្បី ដាណាទ្រី ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាថៅកែហាងពេជ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីក្នុងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជាផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ អ្នកស្រីតែងតែទទួលបានការគាំទ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងចាប់អារម្មណ៏ជាខ្លាំងពីមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែការងារមនុស្សធម៌របស់អ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។


ជាក់ស្ដែងនាព្រឹកនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មាន​ការ​ចាប់​អារម្មណ៍​មួយទៀតហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ពី​គេ​បាន​ឃើញ​សេដ្ឋីនីរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​អូស​រថយន្ត​ដ៏​ប្រណិត​មួយ​ក្នុង​លោក ម៉ាក Roll Royce ប្រភេទ SUV ​​​​​​​​​​​​​​​​​​​​​​​​​​​​​លើក​ដំបូង​បំផុត​លើ​ពិភព​លោក​​​​​​​​​​​​​​​​​​​​​​​​​ ដែល​គេ​ដឹង​ថា​មាន​តម្លៃ​កប់​ក្ដោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។


លោក ហ៊ា រិទ្ធ ​​​​​​​​​​​​​​​​​​​​​​​​ដែល​ជា​ស្វាមី​របស់​អ្នក​នាង ទ្រី ដាណា ​​​​​​​​​​​​​បាន​បង្ហោះ​រូបភាព​រថយន្ត​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​បង្ហាញ​ពី​ការ​មក​ដល់​នូវ​សមាជិក​ថ្មី​មួយនេះ ​គឺជារថយន្ត​ដ៏​ប្រណិត​នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺ Rolls-Royce Cullinan ដែល​ទើប​ប្រកាស​បើក​លក់​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។


គូស្វាមី​ភរិយា​លំដាប់​អភិជន​រូប​នេះ​មាន​រថយន្ត​ប្រភេទ​​​​​​​​​​​​​​​​​​​​​​​ Rolls Royce ចំនួន​២​គ្រឿង​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះ​ទាំង​ពីរ​គឺ​មាន​ពណ៌​ស​ដូច​គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​មួយ​គ្រឿង​មុន គឺ​ប្រភេទ Rolls Royce ធម្មតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ហើយមួយនេះគឺពណ៌ខ្មៅហើយថ្លៃថែមទៀតផង តម្លៃគឺ ៩០មុឺនដុល្លារអាមេរិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ សូមមើលរូបភាពខាងក្រោម៖

Leave a Reply