មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប គឺលោក ប៉ែន ចំរុង នោះ។ ក្រៅពីសិល្បៈ តារារូបនេះ មានទឹកចិត្តសប្បុរសធម៌ខ្លាំងណាស់ ដោយតែងតែលេចមុខក្នុងកិច្ចការមនុស្សធម៌មិនដែលដាច់ឡើយ រហូតដល់ថ្នាក់ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចាក់ទុកលោកជាតារាគំរូល្អមួយរូបថែមទៀតផង។
ទោះបីជាលោក មានការវល់ខ្លាំងយ៉ាងណាក៏ដោយចំពោះកិច្ចការទាំងនោះ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក ។ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ លោក បាននាំភរិយាដែលកំពុងពពោះ ទៅលំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែក នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃខួបកំណើតលោក ប៉ែន ចំរុង ស្រាប់តែភរិយារបស់លោក បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារឡើងម៉ាអេមថា ៖
“រីករាយថ្ងៃប្រសូត ប្ដីសម្លាញ់ ប៉ែន ចំរុង 18 06 2020 ជូនពរប្ដីអោយមានសុខភាពល្អ រឹងមាំ រកសុីមានបាន មានកាងារល្អៗ ជោគជ័យគ្រប់ភារកិច្ច ចូលមកច្រេីនៗៗ មានលុយច្រេីនៗៗ មានឈ្មោះកាន់តែល្បី គេចូលចិត្ត ស្រលាញ់រាប់អានច្រេីន មានសេចក្ដីសុខ មានស្នាមញឹមរហូត
ឈ្នះអស់មានសត្រូវទាំងឡាយ ហេីយមានសំណាងល្អពេញមួយជីវិតណាប្ដី ហេីយកាដូជូនប្ដីឆ្នាំនេះ ខុសពីឆ្នាំមុនៗ ពិសេសមានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺ (កូន) ដែលប្ដីស្រលាញ់ចង់បាន ស្រលាញ់ប្រពន្ធ និងកូនអោយកាន់តែខ្លាំងៗណា ម្ចាស់ជីវិត ឆ្នាំដ៏សែនមានន័យ”៕