ទំនងកប់! មានតែឡាន១ កូន១ ប្រពន្ធ១ ទៅធ្វើបែបនេះអស់លុយតិចហើយមានក្ដីសុខខ្លាំង…

ពេលចង់ទៅបោះតង់ម្ដងៗ ប្រិយមិត្តតែងនឹកដល់ទៅកន្លែងណាដែលឆ្ងាយ ពេលខ្លះត្រូវដើរឡើងភ្នំ ស្ពាយឥវ៉ាន់ សំពីងសំពោង អ្នកមានប្ដីប្រពន្ធ កូនតូចៗ បែបធ្វើមិនបានទេ ។ តែឥឡូវមកមើលគ្រួសារតូចនេះមួយ មានគំនិតច្នៃប្រឌិតបង្កើតដំណើរកម្សាន្តបែបគ្រួសារខ្នាតតូច មិនចំណាយលុយច្រើន បានសម្រាកលម្ហែកាយបង្កើតសុភមង្គល យ៉ាងមានក្ដីសុខបំផុត ។

តាមទំព័រហ្វេសប៊ុកឈ្មោះ រស្មី បានបង្ហោះរូបភាពជាច្រើនសន្លឹក បោះតង់គេងលើដំបូលឡាន ដាក់ជណ្ដើរឡើងគេង ហើយល្ងាចឡើងអាំងសាច់ញ៉ាំខ្លួនឯង ដោយរៀបចំពីផ្ទះទៅមានចង្ក្រាន មានសាច់ មានបន្លែ ពិតជាមានក្ដីសុខរកថាមិនត្រូវ ។ នេះជាការរៀបចំដំណើរកម្សាន្តសាមញ្ញៗ មិនអស់ថ្លៃផ្ទះគេង មិនអស់ថ្លៃម្ហូប ថែមទាំងទទួលបានអារម្មណ៍ពិសេសប្លែកខុសពីដំណើរកម្សាន្តរាល់ដង ។

ប្រសិនបើប្រិយមិត្តចង់រៀបចំដំណើរកម្សាន្តជុំគ្រួសារបែបន អាចសាកល្បងបាន មិនបាច់ទាល់តែទៅឡើងភ្នំផ្សងព្រេងឯណាឆ្ងាយទេ ត្រឹមតែគីរីរម្យ កំពង់ស្ពឺយើងនេះ សប្បាយចាប់មិនឈ្នះ ៕

Leave a Reply