កាន់តែក្ដៅស្លឹកត្រចៀកហើយ!កូរ៉េខាងត្បូងបោះសម្ដីថាទទួលយកឥរិយាបទមិនសមហេតុផលរបស់កូរ៉េខាងជើងលែងបានទៀតហើយ

សេអ៊ូល៖ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ការិយាល័យប្រធានធិបតីកូរ៉េខាងត្បូង បានថ្កោលទោសចំពោះការរិះគន់របស់កូរ៉េខាងជើងមកលើប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ថាមិនសមហេតុផល ហើយកូរ៉េខាងត្បូងក៏ទទួលយកឥរិយាបទបែបនេះ លែងបានតទៅទៀតដែរ។

ការលើកឡើងដូច្នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យទំនាក់ទំនងអន្ដរកូរ៉េ រវាងប្រទេសទាំងពីរនៅក្បែរព្រំដែនកាលពីថ្ងៃអង្គារ។អ្នកនាំពាក្យរបស់ការិយាល័យប្រធានធិបតីកូរ៉េខាងត្បូង លោក Yoon Do-han បាននិយាយថា

ការរិះគន់របស់ប្អូនស្រីលោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ជាសំដីគ្មានបានការ ឆោតល្ងង់ និងមិនចេះពិចារណា ហើយថែមទាំងបានបំផ្លាញទំនុកចិត្ដរបស់មេដឹកនាំកូរ៉េទាំងពីរទៀតផង។ ហើយអ្នកស្រី ក៏ធ្លាប់បានរិះគន់ មកលើប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការបរាជ័យក្នុងកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨ផងដែរ។

ថ្លែងក្នុងសុន្ទរកថាមួយក្នុងពិធីគម្រប់ខួបលើកទី២០​នៃកិច្ចប្រជុំកំពូលអន្ដរកូរ៉េលើកដំបូង កាលពីថ្ងៃចន្ទកន្លងទៅ លោក មូន ជេអុីន បានបង្ហាញការសោកស្ដាយដែលទំនាក់ទំនងអន្ដរកូរ៉េ និង ទំនាក់ទំនងរវាងអន្ដរកូរ៉េខាងជើងនិងអាមេរិកមិនរីកចម្រើនដូចក្ដីសង្ឃឹម។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានស្នើឲ្យរដ្ឋបាលក្រុងព្យុងយ៉ាងរក្សាកិច្ចព្រមព្រៀមសន្ដិភាពនេះ និងអាចវិលត្រលប់រកកិច្ចពិភាក្សាឡើងវិញផងដែរ៕

Leave a Reply