ក្មេងៗសុំខ្មាស! ពេលឃើញ គង់ សុជាតិ ក្នុងឈុត​ប៊ី​គី​នី​ យ៉ាងជឿជាក់ ខណៈវ័យកាន់តែជ្រេ…

ព្រះសីហនុ៖​​ ជារឿយៗ​​ ពិធីការិនីជើងចាស់ អ្នកនាង គង់ សុជាតិ និងស្វាមី តែងតែចែករំលែករូបភាព​ ពីភាពផ្អែមល្អែម និងសុភមង្គលរបស់គ្រួសារ ទៅកាន់មហាជនដែល តាមដានជីវិតឯកជនរបស់ពួកគេ។ ជាក់ស្តែងកាលពីថ្មីៗនេះ គូស្វាមីភរិយាសម្តីចាក់ទឹកមិនលេចនេះ ហាក់បីដូចមានសុភមង្គល មួយថ្ងៃទៅមួយថ្ងៃ ដោយយើងសង្កេតឃើញថា អ្នកទាំងពីរ បានសាងភាពផ្អែមល្អែម នៅដំណើរកម្សាន្ត ក្រុងព្រះសីហនុ។


អ្វីដែលកាន់តែពិសេសនោះ មានចាប់អារម្មណ៍ជាច្រើន ពីសម្រស់របស់តារាស្រីរូបនេះ បានស្លៀកឈុត​ប៊ី​គី​នី​ យ៉ាងមានភាពជឿជាក់ ទោះបីវ័័យរបស់អ្នកនាង កាន់តែជ្រេមែនពិត តែរូបរាងនៅតែស្រស់ និងមានភាពទាក់ទាញ ថែមទាំងកាន់តែស៊ីចស៊ីថែមមួយកម្រិតទៀត។ រាល់រូបភាពរបស់តារាស្រីរូបនេះ បានទទួលការកោតសរសើររាប់មិនអស់ ពីហ្វេនៗ និងមហាជន ពីសម្រស់ក្មេងជាងវ័យ និង សម្រស់ស្រស់សោភា មិនចេះចាស់របស់អ្នកនាង៕

Leave a Reply