ព្រះនាងតូច នរោត្តម ជេនណា Cover បទ “ម៉ូនីកា” ពិតជាពីរោះរណ្តំខ្លាំងណាស់ ស្តាប់ហើយ ចង់ស្តាប់ទៀត ដើម្បី អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ (មានវីដេអូ)

នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺជា ព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា សែស្រឡាយនៃ​​ព្រះ​រាជវង្ស​កម្ពុជា​វ័យក្មេង បានច្រៀងចម្រៀងមួយបទឡើងវិញ ក្រោមចំណងជើងថា “ម៉ូនីកា/Monica” ហើយបទនេះក៏ជា ព្រះរាជនិពន្ធ ដោយព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៣។


ព្រះនាងតូច នរោត្តម ជេនណា បកស្រាយចម្រៀងមួយបទនេះពិតជាពីរោះ ដែលមានសម្លេងស្រទន់ ស្តាប់ហើយ ចង់ស្តាប់ទៀត មិនចេះជិនណាយ។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេក របស់ ព្រះនាង ផងដែរថា “ខ្ញុំម្ចាស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ហ្លូងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់ព្រះអង្គ។


សូម ហ្លួងយាយទួត គង់មានព្រះជន្មាយុយឺនយូរ មានព្រះបញ្ញាញាណវាងវៃ និងព្រះរាជសុខភាពមាំមួន ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។”។ តោះដើម្បី កុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply