ប្រពៃណាស់! ឆ្លៀតពេលទំនេរ ចែកា និងស្វាមី បានទៅសួរសុខទុក្ខ លោកជំទាវ ហ៊ុន ស៊ីណាត ថែមទាំងបានយកថវិកា ទៅ ចូលរួមបរិច្ចាក ជូនកុមារកំព្រា ថែមទៀត, គ្រប់គ្នាឃើញហើយ បង្ហាញអារម្មណ៍ថា…

នាល្ងាច ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អឿន ម៉ូលីកា ហៅចែកា និងស្វាមី បានទៅសួរសុខទុក្ខ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចែកា បានភ្ជាប់សារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖


“ល្ងាចនេះខ្ងុំនិងប្ដីមានកិត្តិយសបានមកសួរសុខទុក្ខអ្នកម៉ែជំទាវហ៊ុនសុី ណាត និងបានយកថវិកាមកចូលរួមបរិច្ចាកជូនកុមារកំព្រាផងដែរ សូមជូនពរអ្នកម៉ែ មានសម្រស់ស្រស់ស្អាត និងសុខភាពល្អ”។


ក្រោយឃើញបែបនេះធ្វើឲ្យ ប្រិយមិត្តដែលប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរយ៉ាងខ្លាំងពីទឹកចិត្តសប្បុរសធម៌របស់ ចែកា ហើយអ្នកខ្លះទៀតសម្តែងក្តីពេញចិត្តជាខ្លាំងនូវទង្វើរដ៏ប្រពៃមួយនេះ៕

Leave a Reply