នេះហើយកុមារីតូចៗទាំង ៣ នាក់ ឡើងភ្នំខ្នងផ្សារដល់គោលដៅយ៉ាងរីករាយ គ្មានរអ៊ូដាក់ប៉ាម៉ាក់សូម្បីមួយម៉ាត់

មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានទៅដល់ភ្នំខ្នងផ្សារ ក្រោយត្រឡប់មកវិញ តែងសរសេររៀបរាប់ពីឧបសគ្គរាប់មិនអស់ សឹងតែថាអានហើយលែងចង់ទៅ ព្រោះហាក់លំបាកលំបិនពេកទម្រាំបានទៅឃើញឋានសួគ៌ក្រោមមេឃមួយនេះ ។ យ៉ាងណាមិញក្មេងស្រីបីនាក់អាចធ្វើឱ្យអ្នកផ្លាស់ប្ដូរការគិត ដែលតែងគិតរារែកមិនចង់ទៅទីនោះ ព្រោះពួកគេអាចឡើងទៅដល់គោលដៅយ៉ាងរីករាយពោរពេញដោយស្នាមញញឹម ។

ភាពអង់អាចក្លាហាន ពុះពារជម្នះឧបសគ្គរបស់កុមារីទាំង ៣ បានធ្វើឱ្យអ្នកគ្រប់គ្នាមានការកោតស្ងប់ស្ងែងជាខ្លាំង ព្រោះជាក្មេងមានកម្លាំងមិនដល់មនុស្សចាស់ តែពួកគេអាចធ្វើបាន ។ នេះបង្ហាញឱ្យឃើញថា គ្មានអ្វីដែលខ្លាំងជាងពាក្យថាការតស៊ូព្យាយាមអត់ធ្មត់នោះទេ ឱ្យតែមានការតាំងចិត្ត មិនបោះបង់ រឿងអ្វីក៏យើងអាចធ្វើបានដែរ ។

គួរឱ្យដឹងដែរថា ក្មេងស្រីគួរឱ្យស្រឡាញ់ទាំង ៣ នាក់នេះបានទៅដល់ភ្នំខ្នងផ្សារជាមួយប៉ាម៉ាក់ ប្រកបដោយសុវត្ថិភាព និងបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមកោតសរសើរមិនដាច់ពីមាត់ពីភាពរឹងមាំ និងការតាំងចិត្តរបស់ពួកគេ ៕

Leave a Reply