ឌួង លីនដា និង គូស្នេហ៍បង្ហាញរូបភាពស្វីតស្វីតស៊ីអារម្មណ៍ មើលទៅមានក្តីសុខណាស់

ថ្វីដ្បិតមិនទាន់រៀបការទៅតាមប្រពៃណីខ្មែរ តែគេសង្កេតឃើញចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់ ឌួង លីនដា និង គូស្នេហ៍កាន់តែស៊ីជម្រៅ យ៉ាងណាមិញថ្មីៗនេះពួកគេបានបង្ហាញរូបភាពផ្អែមល្ហែមមើលទៅពិតជាមានក្តីសុខណាស់ ។

ចុងក្រោយនេះ ឌួង លីនដា តែងបើកចំហពីទំនាក់ទំនងរបស់នាងជាមួយគូស្នេហ៍ដោយមិនមានការលាក់លៀមអ្វីឡើយ ដោយថ្មីៗនេះតារាសម្តែងរូបស្រស់ម្នាក់នេះបានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយគូស្នេហ៍នៅក្នុងដំណើរកម្សាន្តមួយ ។

រូបភាពរបស់ ឌួង លីនដា និង គូស្នេហ៍មើលទៅពិតជាផ្អែមល្ហែមដូចប្តីប្រពន្ធថ្មីថ្មោងណាស់ ។ មានការសរសើរថាអ្នកទាំងពីរពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ជាពិសេសរូបសម្រស់ និង វ័យតែម្តង ។

ឌួង លីនដា កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា ក្រោយពីនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍ហង្សមាស រឿង «រាជនីភូមិគ្រឹះ» ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដោយនាងសម្តែងជាតួក្មួយស្រីរបស់ សូដា នីតា មានចរិតកាចឆ្នាសគួរឱ្យស្អប់ ។ ក្នុងនោះក៏មានការសរសើរថានាងសម្តែងបានល្អមើលទៅដូចធម្មជាតិពិតៗ ៕

Leave a Reply