ក្រោយដឹងថា តារា TikTok ឈ្មោះ ផ្កាយ ស្លា​ប់ដោយសារគ្រោះ​ថ្នា​ក់ច​រាចរណ៍, ពេលនេះ ថៅកែហាងពេជ្រ បានបង្ហោះសារចូលរួ​មរំលែកទុក្ខ និងចូលរួមថវិកា ជូនគ្រួសារនៃសព នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបហើយ កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ គេឃើញ បុរសម្នាក់ឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួ​បគ្រោះ​ថ្នា​ក់ចរាចរណ៍ ដោយស្ថានភាពរ​បួ​សធ្ង​ន់ធ្ង​រខ្លាំ​ងពេ​ក ផ្កាយ ក៏បានទទួលមរ​ណភា​ពហើយ។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហោះចូលរួមរំលែកទុក្ខគ្រួសារនៃស​ព ថែមទាំងចូលរួម ថវិកា ជូនគ្រួសារនៃស​ព នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។


លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ច​រាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។


ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម 1000$។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួយសម្រាលការលំបាក ឪពុកគាត់ខ្លះ”៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply