ជ័រលក់មិនចេញ! រដ្ឋាភិបាលថៃ សម្រេចទិញជ័រកៅស៊ូក្នុងស្រុកយកធ្វើផ្លូវថ្នល់ ពលរដ្ឋដេកញញឹមពព្រាយ!..(មានវីដេអូ)

កៅស៊ូលក់មិនចេញ និងការផ្គ ត់ផ្គង់ក្នុងស្រុកចេះតែកើនឡើងលើសតម្រូវការ រដ្ឋាភិបាលថៃបានសម្រេចប្រើកៅស៊ូក្នុងការកសាងផ្លូវថ្នល់ ជំនួសឲ្យការប្រើបេតុង។ កាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីប្រើប្រាស់កៅស៊ូថៃ ក្នុងការកសាងផ្លូវដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កសិករដាំកៅស៊ូ។

ក្រសួងដឹកជញ្ជូនក៏បានប្រកាសពីផែនការធ្វើផ្លូវដោយក្រាលបេតុងជាមួយកៅស៊ូ ដោយវិធីសាស្រ្តនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយត្រូវបានសា កល្បងនៅប្រទេសកូរ៉េខាងត្បូងដែលបង្ហាញពីប្រសិទ្ធភាពក្នុងការកា ត់ប ន្ថយផលប៉ះ ពាល់នៃឧ ប្បត្តិហេតុច រាចរណ៍។

ដំណើរការគ្រ បដណ្តប់នឹងប្រព្រឹត្តទៅចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២២ ដែលមានប្រវែង ១២,២៨២ គីឡូម៉ែត្រដោយប្រើប្រាស់ដើមកៅស៊ូចំនួន ១,០៦៣,៦៥១ ដើមឬកៅស៊ូប្រហែល ១ លានតោនដែលស្មើនឹង ៧១% នៃប្រាក់ចំណូលរបស់អ្នកដាំដុះ ឬស្មើនឹងជាង ៣០ ពាន់លានបាត។

មជ្ឈម ណ្ឌលតាមដានសេដ្ឋកិច្ចបានព្យាករណ៍ពីទស្សនវិស័យអា ប់អួ រចំពោះតម្លៃកៅស៊ូនៅប្រទេសថៃក្នុងឆ្នាំនេះ ដោយសារតែតម្រូវការតិ ចតួចពីប្រទេសចិននិងការផ្គ ត់ផ្គង់ក្នុងស្រុកកើនឡើង។ ខណៈពេលជាធម្មតាប្រទេសថៃពឹងផ្អែកលើការប្រើប្រាស់កៅស៊ូរបស់ចិនដោយ ៤០% នៃការនាំចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំជាងគេទី ២ លើពិភពលោកនេះ គឺសម្រាប់ការផលិតសំប កកង់រថយន្ត៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply