ដឹងរឿងពិតដ៏ឈឺចាប់កូនចាបតូចៗ ទើបដឹងថាអ្នកធ្វើបុណ្យលែងចាប កំពុងសាងបាបកម្មទៅវិញទេ

នៅពេលទៅដល់មាត់ទន្លេមុខព្រះបរមរាជវាំងម្តងៗ យើងតែឃើញចាបទាំងទ្រុងៗដែលឈ្មួញបានចាប់មកដើម្បីលក់ ព្រោះប្រជាជនខ្មែរភាគច្រើនមានជំនឿ មិនថាការលែងចាប ឬសត្វដទៃឱ្យមានសេរីភាព ពួកគេក៏អាចមានក្តីសុខ ឬ រំដោះគ្រោះចង្រៃចេញពីពួកគេដូចគ្នា ។

យ៉ាងណាមិញ ការលែងចាបដែលអ្នកគិតថាដើម្បីឱ្យវាមានសេរីភាព អាចក្លាយទៅជាការសាងបាបដោយអចេតនាព្រោះហេតុផលមួយចំនួនដែលអ្នកមិនបានដឹង ។ មានដឹងទេថា មុនពេលចាបទាំងនោះចូលទៅក្នុងទ្រុងដើម្បីឱ្យគេទិញយកទៅលែង ឈ្មួញបានប្រើប្រាស់វិធីផ្សេងៗដើម្បីចាប់វា ដូចជាដាក់អន្ទាក់  ដាក់ជ័រស្អិត ចាប់តាមដើមឈើ និងវីធីផ្សេងៗដទៃទៀត ខណៈចាបទាំងនោះកំពុងហោះហើរយ៉ាងមានសេរីភាពសោះ បែរជាមកជាប់ក្នុងទ្រុង ។

មួយវិញទៀតចាបខ្លះត្រូវបែកពីសំបុក បែកកូនបែកចៅ ហើយខ្លះត្រូវបាក់ដៃបាក់ជើងទាំងនៅក្នុងទ្រុងយ៉ាងវេទនា ។ អ្វីដែលកាន់តែគួរឱ្យអាសូរទៀតនោះ គឺភាគច្រើននៃចាបដែលបានលែងទៅហើយ គឺភាគច្រើនគ្មានជីវិតរស់រានមានជីវិតបន្តទៀតឡើយ ។

ដូច្នេះយើងគួរពីចារណាលើចំនុចនេះឡើងវិញ តើការធ្វើបុណ្យរបស់អ្នកបែបនេះពិតជាការធ្វើបុណ្យមែនឬទេ ? ណាមួយទៀត នៅពេលដែលចាប់ផ្តើមពីយើងម្នាក់ៗឈប់ទិញចាបនោះ អ្នកលក់ក៏ឈប់លក់បន្តិចម្តងៗដែរ ៕

Leave a Reply