គួរឱ្យសរសើរ! កូនស្រី ខៀវ សានសាណា និង ស្វាមីក្រោយនាង ស្និទ្ធស្នាលគ្នាដូចឪពុក-កូនបង្កើត

ជីវិតអាពាហ៍ពិពាហ៍លើកទី ២ របស់វិធីការិនីឆ្នើម ខៀវ សានសាណា និង ស្វាមីជាជនជាតិបរទេសរបស់នាង កំពុងតែមានក្ដីសុខ រស់នៅប្រកបដោយការស្រឡាញ់ យល់ចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យមហាជនជាច្រើន ចូលរួមត្រេកអរចំពោះសុភមង្គលពួកគេយ៉ាងខ្លាំង ។

ដូចប្រិយមិត្តភាគច្រើនបានជ្រាបច្បាស់រួចមកហើយថា ពិធីការិនី ខៀវ សានសាណា បានបែកបាក់ជាមួយស្វាមីមុន ដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ ដោយកូនប្រុសច្បងប្រគល់ឱ្យអតីតស្វាមីនាងជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ចំណែកកូនស្រីពៅវិញ គឺពិធីការិនីរូបនេះជាអ្នកមើលថែផ្ទាល់ដៃ ។


រាល់លើក ខៀវ សានសាណា ច្រើនតែបង្ហោះរូបថតជាមួយកូនស្រីសំណព្វចិត្ត ដោយប្រើពាក្យសម្ដីស្រឡាញ់កូនស្រីលើសអ្វីៗទាំងអស់ ប៉ុន្ដែថ្មីៗនេះ ពិធីការិនីឆ្នើមខាងលើ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបថតកូនស្រី និង ស្វាមីក្រោយរបស់នាង ដែលអ្នកទាំងពីរ ស្និទ្ធស្នាលនឹងគ្នាសម្បើមណាស់ ហើយបើងាកទៅមើលស្វាមីក្រោយតារាស្រីរូបនេះវិញ ក៏បង្ហាញកាយវិការស្រឡាញ់នាងតូច ប្រៀបដូចជាឪពុក-កូនបង្កើតផងដែរ ។

ទស្សនិកជនជាច្រើនដែលស្រឡាញ់គាំទ្រពិធីការិនី ខៀវ សានសាណា បង្ហាញអារម្មណ៍រំភើបត្រេកអរជំនួសគ្រួសាររបស់ពួកគេ ក្រោយឃើញទិដ្ឋភាពឪពុកក្រោយស្រឡាញ់កូនដើមដូចកូនបង្កើតដូច្នេះ ៕

Leave a Reply