មិនធ្លាប់ដឹងសោះ! តួនាងនុត ក្នុងរឿង«ខ្មោចដើមចេកជ្វា» ក៏ធ្លាប់ជាអ្នករបាំ មួយរូបដ៏ស្អាត

ភ្នំពេញ៖ មានមហាជនមិនតិចទេ ដែលបានទស្សនាភាគយន្តខ្មែររឿង «ខ្មោចដើមចេកជ្វា» ដែលធ្វើឲ្យទស្សនិកជន មានភាពព្រឺព្រួច ភ័យខ្លាចជាមួយនឹងរឿងនេះ ព្រោះតែការសម្តែងពិតជាសាកសម និងគួរឲ្យសរសើរជាមួយនឹងសមត្ថភាពតែម្តង។

យ៉ាងណាមិញ មានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយតួខ្មោច នាងនុត ដែលមានការសម្តែងដោយ អ្នកនាង សាំង ភស្តា ធ្វើឱ្យអ្នកទស្សនិកជន ខ្លាចមិនហ៊ានទស្សនា ហើយសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពសម្តែងដ៏ពូកែល្អឥតខ្ចោះ ក៏ព្រោះទឹកមុខរបស់អ្នកនាងផងដែរ។

ថ្វីដ្បិត​តែ​អ្នកនាង មាន​ទេពកោសល្យ ក្នុងការសម្តែងភាពយន្ដ​ក៏​ដោយ​ប៉ុន្តែ តួ​ឯក​ស្រីក្នុង​ខ្សែ​ភាពយន្តនេះ ក៏ជានាដការរបាំបុរាណ​ដែលមានភាពល្បីល្បាញមួយរូបក្នុង​ប្រទេស​កម្ពុជា​ និងធ្លាប់បានសម្តែងខាងក្រៅប្រទេសជាច្រើន។

ដោយសារតែសមត្ថភាពជាច្រើនរបស់នាង បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់នាង ដែលមិនត្រឹមតែមានសមត្ថភាពសម្តែងបានល្អ តែនាងក៏ចេះរាំសិល្បៈបុរាណខ្មែរទៀត៕ សូមទស្សនារូបខាងក្រោម៖

Leave a Reply