ប្អូនស្រីរបស់គីម ជុងអ៊ុន៖ ដា ច់ខាតមិនចរចារ ត្រៀមវា​ យគឺត្រៀមវា យ!..(មានវីដេអូ)

កូរ៉េខាងជើងបានបដិសេធយ៉ាងដា ច់អហ ង្ការ នូវការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតពិសេសទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីសម្របសម្រួល និងបន្ធូរប ន្ថយភាពតា នតឹងរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើងជាថ្មីនាពេលបច្ចុប្បន្ន។ នេះបើតាមប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ និងចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

KCNA បានធ្វើការរាយការណ៍យ៉ាងដូច្នេះថា «អាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញពីការស្នើសុំឲ្យយើងទទួលយកប្រេសិតពិសេសរបស់ពួកគេ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ ប៉ុន្តែសំណើដែលគ្មានយុ ទ្ធសាស្ត្រ និងមិនស្មោះត្ រង់បែបនេះ ត្រូវបានបដិសេធដោយលោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សពលករ នៅកូរ៉េខាងជើង»។

របាយការណ៍បានស ង្កត់ធ្ង ន់ថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាក ប្បកិរិយាមិនចេះគោរពរបស់កូរ៉េខាងត្បូង ដែលចង់បញ្ជូនបេស កជនពិសេស បើទោះបីជាពួកគេបានដឹងយ៉ាងច្បាស់ថា កូរ៉េខាងជើងបានដាក់ចេញវិធានការប្រ ឆាំងនឹងជំ ងឺរាតត្បាតសកលយ៉ាងតឹងរឹងពុំធ្លាប់មាន ដែលគ្មាននរណាម្នាក់ចេញចូលប្រទេសបានឡើយ»។

«វាមិនអាចទៅរួចទេដើម្បីដោះស្រាយវិ បត្តិបច្ចុប្បន្ន ដែលត្រូវបានប ង្កឡើងដោយការអស មត្ថភាព និងការមិនទទួលខុសត្រូវរបស់អាជ្ញាធរកូរ៉េខាងត្បូង ដ៏រាបណាវិ បត្តិមួយនេះមិនទាន់ត្រូវបានប ង់តម្លៃឲ្យសមរម្យ ដោយកូរ៉េខាងត្បូងភាគខាងត្បូងទេនោះ»។

គួរជម្រាបថា កូរ៉េខាងជើងគំ រាមថានឹងប្រើយោធា ដើម្បីដោះស្រាយប ញ្ហានេះទៀតផង។ ជាក់ស្តែងនៅព្រឹកនេះតែម្តង ប្រទេសមានអា វុធនុយ ក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ព ង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply